អាជ្ញាធរខេត្តសៀមរាប ប្រកាស​ហាមឃាត់ការធ្វើអាជីវកម្មលើសត្វសុនខ (ឆ្កែ)

188
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ អាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណឹងស្តីពីហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)។

សេចក្តីជូនដំណឹង របស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប លេខ​៤៥៣​.មកខ.សជណចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកទា គឹមសុទ្ធ ប្រធានមន្ទីរ បង្ហញថា ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

សេចក្តីជូនដំណឹងបង្ហាញទៀតថា យោងកិច្ចប្រជុំ និងទទួលការណែនាំពីគណអភិបាលខេត្តសៀមរាប។ ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធ៌ម ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ។ ប្រជាជនទូទាំងពិភព លោក ជាពិសេសប្រជាជន (ឆ្កែ)មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ(ឆ្កែ)ត្រូវបាន ខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ ជាសត្វការពារចំការនិងហ្វូងសត្វ ក្រៅពីនោះក៍ជួយក្នុងវិស័យយោធាបានល្អទៀតផង …។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើអាជីវ កម្មលក់-ទិញ-ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូប អាហារមាន ភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវមនុស្សធម៍ គុណធម៍ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជម្ងឺឆ្កែឆ្កួត និងជម្ងឺផ្សេងៗជា ច្រើនទៀពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ ។ នេះបើយោងតាមការ សិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក (OIE) និងអង្គការហ្វរផ។

ការដើរទាក់ លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនិងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២ ១១៣ ១១៥ នៃច្បាប់នេះ ។

សេចក្តីជូនដំណឹងខាងលើបញ្ជាក់ថា មន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយ គ្មានការអនុញ្ញាត។ សាធារណៈជនត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធ​ភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕/B