អតីតតារាចម្រៀងប្រចាំផលិកម្មរ៉ុក ម៉ូលីកា សម្រាលបានកូនស្រីដំបូង ដ៏គួរអោយក្នាញ់

338
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា សម្រាល បានកូនស្រីដ៏ស្រស់ស្អាត នៅសម្ភព អរៀនដា កាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ហើយនាងបានដាក់ឈ្មោះកូនថា”នុន ច័ន្ទម៉ូនីតា” ។ ការផ្តល់កំណើតកូនស្រីដំបូង របស់ នាង បានធ្វើអោយនាងរំភើបស្ទើរស្រក់ភ្នែក ព្រោះតែតំណក់ឈាមមួយនេះ គឺជាការពេញចិត្តពេញថ្លើមរវាងនាងស្វាមី ដែលមានក្តីប្រាថ្នាចង់បានកូនស្រី។

គ្រាន់តែបង្ហាញពីសេចក្តីសុខ ដែលទទួលបានពីកំណើតកូនស្រីរបស់ អតីតតារា ចម្រៀងរ៉ុក ម៉ូលីកា លើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើអោយអ្នកគាំទ្រ ជាច្រើនបាន បញ្ចេញសារ ផ្ញើរទៅចូលរួមអរបអរសាទរនាងជាបន្ដរបន្ទាប់ ស្របពេលដែល ស្វាមី របស់នាងលោកឆានុន បានបង្ហាញកាយវិការស្រលាញ់និងថ្នាក់ថ្នមភរិយា និងកូនស្រី យ៉ាងខ្លាំង ដែលនេះអាចបញ្ជាក់ថា ក្រោយទទួលបានកាដូកូនស្រី១យ៉ាងCute នេះ ចំណង ស្នេហាតារា១គូនេះកាន់តែមានភាពរឹងមាំថែមទៀត ជាមិនខានថ្វីត្បិតតែកន្លង មកពួកគេធ្លាប់ប៉ៈព្យុះភ្លៀងខ្លះៗក្ដី។

​សូមរំលឹកថា ម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បាន រៀបការជាមួយតារាសម្ដែងហុង មានុន ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០ បន្ទាប់ពីពួកគេស្រលាញ់គ្នាជាង ៣ឆ្នាំ និងមានប្រវត្តិតស៊ូជាមួយគ្នាជាច្រើន។នៅថ្ងៃរៀបការលោកឆានុន បានឲ្យដឹងថា លោកចង់បានកូន៣ ហេតុនេះហើយពួក គេត្រូវរៀបគម្រោងយកហោចណាស់ក៏យកកូនឲ្យបាន២ថែមទៀតដែរ។ គេកត់ សម្គាល់ ថា គូស្នេហ៍តារា១ គូនេះចាប់តាំងពីចាប់ដៃគ្នាមកពួកគេមានជីវភាព ធូធារ ខ្លាំងណាស់ដូចជាការទិញបានផ្ទះទ្រនុំស្នេហ៍ និងរថយន្ដទំនើប ៗជិះតាមក្ដីប្រាថ្នា របស់ពួកគេ។ ការប្រែក្លាយជីវភាពយ៉ាងឆាប់រហ័សនេះដោយសារតែម៉ូលីកា ជោគជ័យ អាជីព Online ហើយពេលនេះនាងផ្អាកការច្រៀ ងសម្ដែង តាមឆាកដោយគ្មាន ពេលកំណត់បើទោះជាអះអាងថា នៅតែស្រលាញ់អាជីពចម្រៀងក្ដី៕