ចិន​បើក​ទីបញ្ជាការ​សន្តិសុខ​ថ្មី​នៅ​ហុងកុង​

131
ចែករម្លែក

​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​ទី​០៨​ខែ​កក្កដា​បាន​បើក​ការិយាល័យ​ថ្មី​មួយ​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​របស់​ខ្លួន​ធ្វើ​ប្រតិបត្តិការ​ជា​ចំហ​នៅ​ក្រុង​ហុងកុង​ជា​លើកដំបូង​នៅក្រោម​ច្បាប់​ថ្មី​ដ៏​តឹងរឹង ដោយ​កែប្រែ​​សណ្ឋាគារ​មួយ​ឱ្យ​ជា​ទៅ ជា​ទីស្នាក់ការ​កណ្តាលរ​បស់​កងកម្លាំង​។​

​សារព័ត៌មាន​Xinhua របស់​ចិន បាន​និយាយថា “​ការិយាល័យ​សម្រាប់​ការការពារ​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​ប្រជាជន​កណ្តាល​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នេះ ត្រូវបាន​បើកសម្ពោធ​​នៅទីនេះ កាលពី​ព្រឹក​ថ្ងៃ​ពុធ ” ។​

​មូលដ្ឋាន​ថ្មី​នេះ​(​ទីបញ្ជាការ​នេះ​)​គឺជា​កន្លែង​សណ្ឋាគារ​Metropark ដែល​ជា​អាគារ​ខ្ពស់​នៅ​ក្រុង​ហុងកុង​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ដាក់​ច្បាប់​សន្តិសុខ​ថ្មី​លើ​ទីក្រុង​ហុងកុង​កាលពី​សប្តាហ៍​មុន​ដោយ​សំដៅ​ទៅលើ​សកម្មភាព​នៃ​ការ​ធ្វើ​វិទ្ធង្សនា អបគមន៍​អំពើ​ភេរវកម្ម​និង​ការឃុបឃិត​ជាមួយ​បរទេស​៕​ប្រែ​​សម្រួល​៖​សុខា​/sn

ការិយាល័យ​សម្រាប់​ការការពារ​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​ប្រជាជន​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ត្រូវបាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ង​ស​ពុធ​ទី​៨​កក្កដា​