ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​រួមចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​

367
ចែករម្លែក
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី​ព្រមទាំង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា បាន​នាំយក​ទៀន​ព្រះវស្សា​គ្រឿងឧបភោគ​បរិភោគ​និង​ព្រមទាំង​បច្ច័យ​មួយចំនួន​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ច​ន្ទ័​បុរី​វង្ស​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​រួមចំណែក​ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ព្រះពុទ្ធសាសនា​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី​ព្រមទាំង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា បាន​នាំយក​ទៀន​ព្រះវស្សា​គ្រឿងឧបភោគ​បរិភោគ​និង​ព្រមទាំង​បច្ច័យ​មួយចំនួន​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ច​ន្ទ័​បុរី​វង្ស​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

សម្ដេចព្រះ​វនរ​ត្ន័ ណ​យ ច្រឹ​ក ព្រះចៅអធិការ​វត្ត​ច​ន្ទ័​បុរី​វង្ស មាន​ពុទ្ធដីកា​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សុទ្ធា​ជ្រះថ្លា​របស់​ប្រជា​ពុទ្ធបរិស័ទ​កម្ពុជា​ទោះបី​កំពុង​ជួប​បញ្ហា​អ្វី​ក៏ដោយ​ពិសេស​ក្នុងដំណាក់កាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នៅតែ​មិន​បោះបង់​និង​បំភ្លេច​ការធ្វើ​បុណ្យទាន​ដែលជា​ប្រពៃណីជាតិ​ខ្មែរ​ឡើយ​ជាក់ស្ដែង​ដូច​ពេលនេះ​។​ខណៈ​ព្រះសង្ឃ​ប្រតិបត្តិ​បុណ្យ​ចូល​ព្រះវស្សា​បាននាំគ្នា​ធ្វើ​នៅ​គ្រប់​វត្ត​អារាម​ដដែល​ដែល​នេះ​បានបញ្ជាក់​ឲ្យ​ឃើញថា​ប្រជាជន​ខ្មែរ​គឺមាន​ការគោរព​និង​អនុវត្តបាន​ខ្ជាប់ខ្ជួន​ល្អ​ណាស់​។​

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី​ព្រមទាំង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា បាន​នាំយក​ទៀន​ព្រះវស្សា​គ្រឿងឧបភោគ​បរិភោគ​និង​ព្រមទាំង​បច្ច័យ​មួយចំនួន​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ច​ន្ទ័​បុរី​វង្ស​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ

តាមរយៈ​បុណ្យ​កុសល​កើតចេញពី​ការនាំ​ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​ដែល​បាន​ប្រគេន​ព្រះសង្ឃ​លោក​ជា​ចាន់តូ​និង​លោកស្រី​បាន​រំលែក​មនុញ្ញផល​នេះ​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន ញាតិ​កា​ទាំង​៧​សន្ដាន​,​ឧទ្ទិស​ដល់​វិ​រៈ​កុលបុត្រ​កុលធីតា​ខ្មែរ​ស្នេហា​ជាតិ​គ្រប់​ជំនាន់​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​បាន​បួងសួង​សុំ​ឲ្យ​ប្រជាជន​ខ្មែរ​រួច​ចាក​ផុតពី​ជំងឺ​កូ​វីដ​១៩​ឆាប់ៗ​។​
លោក​ជា ចាន់តូ និង​លោកស្រី​បាន​វេរ​ប្រគេន​ទៀន​ព្រះវស្សា​មួយគូ គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​មួយចំនួន​សម្រាប់​ពិធី​ចូល​ព្រះវស្សា​និង​មួយចំនួនទៀត​សម្រាប់​ការកសាង​អារាម​វត្ត​ច​ន្ទ័​បុរី​វង្ស​និង​បាន​ចែក​ថវិកា ក្រណាត់ស ក្រមា សារុង​លោកយាយ​លោកតា​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ទី​អារាម​នេះ​៕​សរន​