ច​ន សុទី​ម៉ា បង្អួត​សម្រស់ ក្នុង​បន្ទប់​គេង ជាមួយ​អាហារ​ផ្លែឈើ​

268
ចែករម្លែក

ភ្នំពេញ​៖ សម្រាប់​ដើមខែ​កក្កដា​នេះ តារា​បង្ហាញ​ម៉ូត​ស្រី មាន​រាង​ស្លី​ម និង​មាន​កម្ពស់ ខ្ពស់ ស្រឡះ ច​ន សុទី​ម៉ា បានធ្វើឱ្យ​ទស្សនិកជន ចាប់​ចារ​ម្មណ៍​លើ​នាង​ម្តង​ទៀតហើយ​ដោយសារ តែ​នាង ថត​កាច់រាង បង្អួត​សម្រស់ នៅក្នុង​បន្ទប់​គេង យ៉ាង​សប្បាយ​។​
​ ​
​បើទោះបីជា​ស្ថានការណ៍​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ មិនទាន់​ស្ងាត់ ដែល​ប៉ះពាល់​វិស័យ​សិល្បៈ និង​កម្សាន្ត​ជាច្រើន​ក៏ដោយ ក៏​តារា​បង្ហាញ​ម៉ូត ច​ន សុទី​ម៉ា មិន​សម្ងំ​ខ្លួន​ឡើយ​បានបង្ហាញ​ក្នុង រូបថត ប្លែក​ភ្នែក​ទៀតហើយ ដោយ​លើក​នេះ នាង​ថត​ក្នុង​បន្ទប់​គេង បញ្ចេញ​សាច់​ស្មា​ហើយ ឆ្លៀត​យកដៃ​បាំង​រ៉ូ​ប​គេង កុំឱ្យ​ធ្លាក់ចុះ ធ្វើឱ្យ​អ្នកមើល ចេះ​នាំគ្នា ពង្រីក​រូប​សំឡឹងមើល ដោយ​ការ​ស្រមើ​ស្រ​ម្រៃ តាម​អារម្មណ៍​រៀងៗ​ខ្លួន ។

​រូបថត​ជាច្រើន​របស់​នាង ត្រូវបាន​បង្ហោះ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ទទួល​ការគាំទ្រ​ដោយ​ការពេញចិត្ត និង​ចែកចាយ​បន្ត​គ្នា​មើលពេញ​បណ្តាញ​សង្គម​។ រូប​ជាច្រើន​របស់នាង ទទួល​ការចាប់អារម្មណ៍ និងទាក់ទាញដល់​ប្រុសៗ លើ​បណ្តាញ​សង្គម​តែម្តង​។​

តារា​ម៉ូ​ឌែ​ល​ស្រី មាន​កម្ពស់​មួយ​ម៉ែត្រ ចិត​ជាង ដូច​បុរស​នោះ បាន​និយាយថា នាង​សូម​អគុណ ដល់​អ្នកគាំទ្រ​ទាំងអស់គ្នា តែងតែ​មិន​ភ្លេចមុខ​នាង​។ លើក​នេះ​គ្រាន់​ថត​លេងៗ ចង់​ថត​បែប កម្សាន្ត ក្នុង​បន្ទប់​គេង ដែល​ពោរពេញ ដោយ​ភាពសប្បាយ និង​ផាសុកភាព​ប៉ុណ្ណោះ​។
​ ​
​សូមបញ្ជាក់ថា តារា​ម៉ូ​ដែល​កញ្ញា ច​ន សុទី​ម៉ា បាន​ទៅ​ចូលរួម ប្រកួត​បវរកញ្ញា​ទេសចរណ៍ អន្តរជាតិ​ឆ្នាំ​២០១៩ បានសម្រេច​ក្នុងការ​ដណ្តើម​មកុដ Top 5 “ Miss Dream girl of the year 2019” កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ប៉េ​យ៉ា​លីង ចា​ឡា (Peyaling Jaya) ប្រទេស​ម៉ាឡេស៊ី​។ បន្ទាប់មក នាង​ក៏​ត្រូវបាន​មហាជន​សរសើរ​រឿង​តុបតែង​ខ្លួន​ថត ឈុត​បុរាណ និង​ប្រពៃណីទទួល​ការសរសើរ ហើយ​ជាពិសេស​នោះ​នាង​បាន​គ្រង​ឈុត នាងនាគ ធ្វើឱ្យ​អ្នកគាំទ្រពេញចិត្ត​ផងដែរ​។​

នាង បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ទើបតែ បាន​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ​ដោយសារ តែ​នាង ត្រូវការ​រៀនសូត្រ ជាហេតុ នាំឱ្យ​នាង​ផ្អាក​សិល្បៈ​មួយរយៈ កាលពី​ឆ្នាំ​២០១៨​។ បើ​និយាយ​រឿង​ប្រឡង​វិញ គឺ​នាង​បាន​ប្រឡង Miss Grand 2017 ជាប់​លេខ​៣ ប៉ុន្តែ​មិនបាន បន្តការងារ​សិល្បៈ​ឡើយ​។ រហូតដល់​ឆ្នាំ​២០១៩ នាង​ចូល​ប្រឡង​បវរកញ្ញា​ម្តងទៀត គឺ Miss Universe Cambodia 2019 ក៏​ជាប់​លេខ​បី​ទៀត ទើប​បន្តការងារ​សិល្បៈ ពេញលេញ​តែម្តង​៕ ដោយ​៖ បូ​រិ​ន​