ស្ថាប័ន​បី​បង្កើត​សហគមន៍​«​ភូមិ​អ៊ី​ម​ផេ​ក​»​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​

139
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព​នៃ​ការជះឥទ្ធិពល​វិជ្ជមាន​នៅក្រៅ​ទីក្រុង​ភ្នំពេញ​ImpactHubPhnomPenh​បានទទួល​ការគាំទ្រ​ពី​សហគ្រិន​ខ្មែរ​(KhmerEnterprise)​និង​អង្គការ​ផេ​ក​កម្ពុជា​(PactCambodia)​ដើម្បី​បង្កើតជា​គំរូ​នៃ​ការ​បង្កើតជា​សហគមន៍​ក្នុង​តំបន់​តាម​ខេត្ត​ដែលមាន​ឈ្មោះថា «​ភូមិ​អ៊ី​ម​ផេ​ក​»​។

ការសាកល្បង​នៃ​សហគមន៍ «​ភូមិ​អ៊ី​ម​ផេ​ក​»​នឹងមាន​ឡើង​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ក្នុង​គោលបំណង​ជំរុញ​ទឹកចិត្ត​ភ្ជាប់​ទំនាក់ទំនង​និង​សមត្ថភាព​បង្កើត​អ្វី​ថ្មីៗ​ទៅដល់​យុវជន​នៅក្នុង​ខេត្ត​ទាំង​ពីនេះ​។​ជា​ពិ​សេ​សេ​ជាងនេះទៅទៀត​«​ភូមិ​អ៊ី​ម​ផេ​ក​»​គឺ​មិនមែន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​ImpactHubPhnomPenh​នោះទេ​។​តែ​វា​បង្កើតឡើង​ក្នុង​គោលបំណង​ចង់​ស្វែងរក​អ្នក​នៅក្នុង​តំបន់​នៃ​ខេត្ត​នីមួយៗ​ដែលមាន​សមត្ថភាព​គ្រប់គ្រង​សហគមន៍​មក​មើល​គ្រប់គ្រង​ខុសត្រូវ​«​ភូមិ​អ៊ី​ម​ផេ​ក​» ដូចជា​សហគមន៍​ខ្លួន​ផ្ទាល់​។

​តាមរយៈ​ការបណ្តុះបណ្តាល ការ​បង្វឹក និង ការផ្តល់​មូលនិធិ​គាំទ្រ​ពី​Impact Hub Phnom Penh, យើង​រំពឹងថា​ភូមិ​អ៊ី​ម​ផេ​ក​(PhumImpact)​នឹង​អាច​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​បង្កើតជា​ប្រព័ន្ធ​គាំទ្រ​សហគ្រិន​ក្នុងស្រុក​និង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​អាជីវកម្ម​ការប្រឹក្សា​ការណែនាំ​ការបង្ហាត់បង្ហាញ​ឬ​ការ​បង្វឹក​ជំនាញ​ផ្សេងៗ​រួមជាមួយ​ការផ្សារភ្ជាប់​នឹង​បណ្តាញ​សហគមន៍​ដើម្បី​បង្កើត​ផ្នត់គំនិត​សហគ្រិន និង​បង្កើន​សមត្ថភាព​របស់​សហគ្រិន​វ័យក្មេង​។​

លោក​បណ្ឌិត​ឈៀង​វណ្ណ​មុនិ​ណ្ឌ​នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ​(KE)​បាន​មានប្រសាសន៍ថា​៖“​ក្នុងនាម​ជា​អង្គភាព​មួយ​ដែល​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ទៅជា​វេទិកា​ជាតិ​មួយ​សម្រាប់​លើកកម្ពស់​សកម្មភាព​ស​ហ​គ្រិន​នៅក្នុង​ប្រទេស​កម្ពុជា​។​គំនិត​ផ្តួចផ្តើម​នេះ​ភូមិ​អ៊ី​ម​ផេ​កមាន​គោលបំណង​កសាង​សមត្ថភាព​សហគ្រិន​និង​ត​ភ្ជាប់​សហគ្រិន​វ័យក្មេង​និង​អជីវ​កម្ម​ចាប់ផ្តើម​ថ្មី ឱ្យ​ប្រែក្លាយ​ទៅជា​សហគម​ន៍ស​ហ​គ្រិន​មួយ​ដែល​ស្របទៅនឹង​ចក្ខុវិស័យ​របស់ សហគ្រិន​ខ្មែរ​” ។​

លោក​បណ្ឌិត​មុនិ​ណ្ឌ​បាន​បន្ថែមថា​“​សៀមរាប​និង​បាត់ដំបង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែលមាន​សកម្មភាព​អាជីវកម្ម​ច្រើន​គួរឱ្យកត់សម្គាល់​ហើយ​ក្រុមការងារ​យើងខ្ញុំ​មាន​ក្តី​រីករាយ​ណាស់​ដែល​បានឃើញ​សហគ្រិន​ក្នុងស្រុក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​របស់​ពួកគេ​តាមរយៈ​គម្រោង Phum Impact នេះ​”​។

លោក​OliviaHough​នាយក​ប្រតិបត្តិ​ImpactHubPhnomPenh​បាន​គូសបញ្ជាក់ថា​៖“​តាមរយៈ​ការចាប់យក​វិធីសាស្ត្រ​អនុវត្ត​របស់​ImpactHubPhnomPenh​ទៅកាន់​ខេត្តសៀមរាប​និង​បាត់ដំបង​នោះ​ពួកយើង​អាចជួយ​អភិវឌ្ឍ​ប្រព័ន្ធ​គាំទ្រ​សហគ្រិន​ដែល​ទើបតែ​បង្កើត​ថ្មី​ដែល​អាច​ផ្តល់​ផលប៉ះពាល់​ជា​វិជ្ជមាន​ទៅដល់​សហគមន៍​មូលដ្ឋាន​នៅតាម​តំបន់​ផ្សេងៗ​នៅ​ទូទាំងប្រទេស​។​

​យើង​សង្ឃឹមថា​ភូមិ​អ៊ី​ម​ផេ​ក​នឹង​ជួយ​បំផុសគំនិត​និង​ជំរុញឱ្យមាន​អ្នក​ដឺ​ក​នាំ​និង​សហគ្រិន​ដែល​ផ្តល់​អាទិភាព​លើ​ការបង្កើត​ឥទ្ធិពល​វិជ្ជមាន​ក្នុងសង្គម​ព្រមទាំង​ផ្សារភ្ជាប់​បណ្តាញ​សហគមន៍​ដើម្បី​បង្កើត​ប្រព័ន្ធ​គាំទ្រ​សហគ្រិន​ក្នុងស្រុក​និង​ដើម្បី​ឲ្យ​សៀមរាប​និង​បាត់ដំបង​ក្លាយជា​ទីក្រុង​លេច​ល្លោ​ដែល​ទាក់ទាញ​អោយ​សាធារណៈជន​និង​អាជីវក​ចង់ទៅ​រស់នៅ​និង​បង្កើត​ធុរកិច្ច​កាន់តែច្រើន​នៅក្នុង​ខេត្ត​ទាំងនេះ​”​។​
​លោក​SabineJoukes​នាយក​ប្រចាំ​ប្រទេស​អង្គការ​PactCambodia​បាន​លើកឡើងថា​៖“​គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី​វ័យក្មេង​WEAct​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ImpactHub​ដើម្បី​ពង្រីក​ទៅកាន់​ខេត្ត​ផ្សេងៗ​ទៀត និង​ដើម្បី​ផ្តល់​ជា​សេវាកម្ម​ទៅដល់​ប្រជាជន​ដែល​រស់នៅ​ខេត្តបាត់ដំបង​និង​ខេត្តសៀមរាប​។​WE Act មាន​មោទនភាព​ខ្លាំងណាស់​ក្នុងការ​គាំទ្រ​ImpactHub​ជួយ​ផ្សព្វផ្សាយ​ទៅដល់​ស្ត្រី​វ័យក្មេង​ដើម្បី​ក្លាយទៅជា​អ្នកបង្កើត​ឥទ្ធិពល​វិជ្ជមាន​នៅក្នុង​ជីវិត​របស់គាត់​ក៏ដូចជា​នៅក្នុង​សហគមន៍​របស់គាត់​ផ្ទាល​ដើម្បី​នាំអោយមាន​នូវ​អត្ថប្រយោជន៍​មួយ​ដែល​យូរអង្វែង​”​។​

​ឥឡូវនេះ​ImpactHub​នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​ប្រព័ន្ធ​គាំទ្រ​សហគ្រិន​នៅក្នុង​ខេត្តសៀមរាប​និង​បាត់ដំបង​ដើម្បី​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​និង​ឱកាស​ដែល​មាននៅ​ទីនោះ​សម្រាប់​យុវជន​ហើយក៏​កំពុងតែ​ស្វែងរក​ក្រុមការងារ​ដែល​អាច​ទ្រទ្រង់​គំនិត​ផ្តួចផ្តើម​ភូមិ​អ៊ី​ម​ផេ​ក​(PhumImpact)​ក្នុង​រយៈពេល​ដែល​វែង​ហើយ​ក្នុង​លក្ខណៈ​ដែល​អាច​បង្កើតបានជា​ឥទ្ធិពល​វិជ្ជមាន​នៅក្នុង​សហគមន៍​៕S/​