​ទីតាំង​ថ្មី​នៃ​កងរាជអាវុធហត្ថ​ស្រុក​រំដួល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

106
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​មូលដ្ឋាន​ថ្មី​នៃ​កងរាជអាវុធហត្ថ​ស្រុក​រំដួល​ខេត្តស្វាយរៀង​រួម​នឹង​សមិទ្ធផល​នានា​ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោយពី​ត្រូវបាន​ផ្លាស់ប្តូរ​មក​ទីតាំង​ថ្មី​ស្ថិតនៅ​ភូមិ​តា​ជោ​ឃុំ​សង្កែ​ស្រុក​រំដួល​។​ដោយសារ​ទីតាំង​ចាស់​មាន​ទីធ្លា​និង​ផ្លូវ​ចូល​បន្ទាយ​តូចចង្អៀត​ពិបាក​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​។​


​ពិធី​សម្ពោធ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សែ​វុទ្ធី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​។​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី រួម​នឹង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី បាន​ណែនាំ​ដល់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រំដួល និង​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ត្រូវខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​កងកម្លាំង​មូលដ្ឋាន​រួមគ្នា​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ឱ្យទទួល​បាន​ជោគជ័យ​បន្ថែម​៕S/​