​ផ្ទះ​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​សង្ស័យ​កូន​បែក​ថ្នាំ​យក​សាំង​ចាក់​ដុត​ខ្លួនឯង​បណ្តាល​ឱ្យស្លាប់​

200
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​នៅ​ភូមិ​កណ្តាល​ត្បូង​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល​មានការ​ភ្ញាក់ផ្អើល​ដោយមាន​ភ្លើង​ឆេះ​ផ្ទះ​លក់​ចាបហួយ​អស់​១​ខ្នង​។​សមត្ថកិច្ច​សន្និដ្ឋានថា​បង្ក​ដោយសារ​កូនប្រុស​បែក​ថ្មាំ​យក​សាំង​ចាក់​ស្រោច​ខ្លួនឯង​រួច​ដុត​បណ្តាលឱ្យ​ឆេះ​ស្លាប់​ឡើង​រួញ​,​ខូចខាត​ផ្ទះ​និង​ទ្រព្យសម្បត្តិ​មួយចំនួន​។​

​លោក​ផង់​សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​កូនប្រុស​រូបនេះ​ជា​មនុ​ស្សញៀន​ថ្នាំ​មានឈ្មោះ​ទុយ​គឿន​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​មាន​ម្តាយ​ឈ្មោះ​ឆ​ម វឿ​ត​អាយុ​៥៧​ឆ្នាំ​។​
​លោក​វរសេនីយ៍ឯក​គឹម​ប៊ុនធឿន​នាយការិយាល័យ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​ខេត្ត​បានឱ្យដឹងថា​ក្រោយ​កើតហេតុ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​ថ្មគោល​១​គ្រឿង​ចេញទៅ​អន្តរាគមន៍​។​

​ជាមួយ​នោះបាន​បាញ់​ទឹក​១​ឡាន​ដើម្បី​កុំឱ្យ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​។​លោក​ប៊ុនធឿន​បាន​បញ្ជាក់ថា​ចំពោះ​ការខូចខាត​គឺ​ឆេះ​ផ្ទះ​ខាងលើ​១០០​ភាគរយ​និង​ផ្ទះ​ខាងក្រោម​ឆេះ​៥០​ភាគរយ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទ​:​គិត​ជា​ទឹកប្រាក់​ប្រមាណ​១៥​លាន​រៀល​៕S/

​រូបថត​៖​បុរស​ម្នាក់​បែក​ថ្នាំ​ចាក់​សាំង​ដុត​ខ្លួនឯង​ឆេះ​ឡើង​រួញ​និង​ឆេញ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ន្រ​មាណ​១៥​លាន​រៀល​