ព្រឹក​នេះ​រដ្ឋបាល​ខេត្តព្រៃវែង​នឹង​បង្ហាញ​ពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់ខ្លួន​ក្នុង​សន្និសីទ​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​

99
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី​០៩​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ នឹង​នាំយក​រដ្ឋបាល ខេត្តព្រៃវែង​មក​បង្ហាញ​ពី​«​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តព្រៃវែង » ។ វាគ្មិន​សំខាន់​នា​ព្រឹក​នេះ​គឺ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង មានការ​សម្របសម្រួល​ពី​លោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

​សន្និសីទ​នេះ​មាន​គោលបំណង​បង្ហាញជូន​សាធារណៈ​ឲ្យ​បាន​យល់ច្បាស់​ពី​សកម្មភាព​សមិទ្ធផល​និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តព្រៃវែង​ក្នុងទិសដៅ​ស្នួល ជំរុញ​គោលនយោបាយអភិបាលកិច្ច​ល្អ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​៕Ha