ករណីកូវីដ១៩នៅអាម៉េរិកកើនឡើងដល់៣លាន ខណៈត្រាំជំរុញ ឱ្យបើកសាលាឡើងវិញ

166
ចែករម្លែក

សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី៨កក្កដា បានឈានដល់ព្រឹត្តិការណ៍សំខាន់មួយទៀត គឺ​ករណីកូវីដ១៩កើនដល់ ៣ លានករណី ខណៈប្រធានាធិបតីដូណាល់ត្រាំ បាន និយាយសម្រាលអំពីហានិភ័យដែលបង្កដោយជំងឺរាតត្បាតនិងជំរុញឱ្យសាលារៀន បើកដំណើរការឡើងវិញ។

វីរុសកូរ៉ូណាកំពុងរីករាលដាលនៅចំណុចក្តៅនៅភាគខាងត្បូងជាច្រើន រួមមានរដ្ឋតិចសាស់ រដ្ឋផ្លរីដា រដ្ឋល្វីសៀណានិងរដ្ឋអារីហ្សូណា ខណៈ មេរោគស្ទើរតែស្រកចុះទាំងស្រុងពីអតីតចំណុចផ្ទុះដំបូងរបស់វានៅរដ្ឋញូវយ៉កនិងតំបន់ភាគឦសានប្រទេស។

សាកលវិទ្យាល័យចនហប់ឃីន បានដាក់ចំនួនឆ្លងកូវីដសរុប ៣.០០៩.៦១១ នាក់នៅក្នុងការរាប់ជាក់ស្តែងទាន់ហេតុការណ៍របស់ខ្លួន។

អនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផេន បានប្រាប់អ្នកសារព័ត៌មានថា “នៅចំណុច នេះយើងបានធ្វើតេស្តជនជាតិអាម៉េរិកជាង ៣៩ លាននាក់។ ក្នុងចំណោមនោះ ជនជាតិអាម៉េរិកជាង ៣ លាននាក់បានធ្វើតេស្តវិជ្ជមាន ហើយជនជាតិអាម៉េរិកជាង ១,៣ លាននាក់បានជាសះស្បើយ”។

ប៉ុន្តែលោកបានបន្ថែមថា ឥឡូវនេះមានការចង្អុលបង្ហាញដំបូងៗថាតំបន់ដែល​រងគ្រោះខ្លាំងជាងគេកំពុងឈានដល់ចំណុចរបត់មួយ ដោយភាគរយនៃការធ្វើ​តេស្តវិជ្ជមាន​ចាប់ផ្តើមថយចុះនិងស្ថិតិបន្ទប់សង្គ្រោះបន្ទាន់ក៏បានធ្លាក់ចុះដែរ៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំជំរុញឱ្យបើកសាលាឡើងវិញ