ក្រុម​អ្នក​សង្គ្រោះ​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ដោយ​ការបា​ក់ដី​នៅ​ចិន​

145
ចែករម្លែក

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ប្រទេស​ចិន​ភាគ​កណ្តាល​កាលពី​ថ្ងៃ​ពុធ​ទី​៨​កក្កដា​បាន​ស្វែងរក​អ្នក​បាត់​ខ្លួន​ចំនួន​៩​នាក់​ដោយសារ​បំណាក់​ដី​ចំ​ពេល​មាន​ទឹកជំនន់​នៅ​ច្រើន​តំបន់​​នៃ​ប្រទេស​។​

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយថា គ្រោះ​មហន្តរាយ​នេះ​បាន​កើតឡើង នៅ​ទីក្រុង​ហួង​ម៉ី​ក្នុង​ខេត្ត​ហ៊ូ​បេ ។ ពួកគេ​បាន​និយាយថា មនុស្ស ៤០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​​សង្គ្រោះ​។​

​ទឹកជំនន់​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ជាង​១២០​នាក់​ស្លាប់​ឬ​បាត់​ខ្លួន​នៅ​ជាច្រើន​ខេត្ត​។​

​ទូរទស្សន៍​រដ្ឋ​CCTV បានបង្ហាញ​ទីក្រុង​ជាច្រើន​លិច​ទឹក​ជម្រៅ​ផុត​ក្បាល​នៅ​ផ្នែក​ខ្លះ​នៅ​ខេត្ត​អាន​ហ៊ុយ ។​

​ទឹក​បាន​ឡើង​ខ្ពស់​ជាង​កម្រិត​ប្រកាសអាសន្ន​នៅ​ទន្លេ​ចំនួន​១៩ បឹង​ចំនួន​៥ និង​អាង​ស្តុក​ទឹក​ជាង ៤០០​នៅ​ខេត្ត​អាន​ហ៊ុយ​។​

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយថា មនុស្ស​ជិត​៣០.០០០​នាក់ ត្រូវបាន​ជម្លៀសចេញ​នៅ​ទីក្រុង​ហួង​ហ្កាង នៃ​ខេត្ត​ហ៊ូបេ​បន្ទាប់ពីទឹ​កបានចាប់ផ្តើម​ហូរ​ចេញ​ពី​អាង​ស្តុក​ទឹក​​មួយ​ដោយ​ជំរុញ​ឱ្យ​បុគ្គលិក​សង្គ្រោះបន្ទាន់ បង្កើន​រចនា​សម្ពន្ធ​ទប់ទល់​និង​ជីក​ប្រឡាយ​ដើម្បី​បញ្ចេញ​ទឹក​ហូរ​ចេញ​ខ្លាំង​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/SN

ក្រុម​អ្នក​សង្គ្រោះ ជម្លៀស​អ្នកស្រុក​ចេញពី​ទឹកជំនន់​នៅ​ខេត្ត​ជាំ​ង​ស៊ី​កាលពី​ថ្ងៃ​ពុធ