លោក នេត្រ ភក្រា្ត ដឹកនាំ ប្រតិភូចុះទស្សនកិច្ចឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុង ខេត្តកោះកុង

139
ចែករម្លែក

ដោយ៖ដេប៉ូ/កោះកុង៖មន្រ្តីជាន់ខ្ពស់នៃ ក្រសួងបរិស្ថានបានដឹកនាំប្រតិភូ ក្នុងនេះមានដូចជា ក្រសួងបរិស្ថាន ,អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីចុះពិនិត្យមើលពីកិច្ចសហការរវាងស្ថាប័នទាំងពីរ ក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិនៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុងខេត្តកោះកុង។

          ក្នុងដំណើរទស្សនកិច្ចនេះដែរក៏មានការចូលរួមពីសំណាក់ក្រុមអ្នកសារព័ត៌មានចំនួន២៧រូប ដែលមកពី១៧ស្ថានប័នក្នុងប្រទេសកម្ពុជាផងដែរ។

          បើតាមការបញ្ជាក់របស់លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាដំណើរ ទស្សនកិច្ចខេត្តកោះកុងនេះដែរនឹងប្រព្រឹត្តិឡើងរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី៩-១០ខែកក្កដា ឆ្នាំ ២០២០។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ នឹងចុះ ទស្សនា ទីស្នាក់ការមន្ត្រីឧទ្យានុរក្សស្រែអំបិលដែលជាទីតាំងរក្សាទុកវត្ថុតាងបទល្មើសរួមមានដូចជា៖ រណាយន្ត អន្ទាក់ និងសម្ភារៈផ្សេងៗទៀត។ ព្រមជាមួយគ្នាគណៈប្រតិភូមនឹងបន្តទៅទស្សនកិច្ចនៅ មជ្ឈមណ្ឌលសហគមន៍ជីផាត និងស្នាក់ការមន្ត្រីឧទ្យានុរក្សស្ទឹងព្រាត់ដែលជាកន្លែងរឹបអូសបានយ៉ាង ច្រើននូវកាំភ្លើងកែច្នៃសម្រាប់ បរបាញ់សត្វ។

          ជុំវិញដំណើរទស្សនកិច្ចនេះដែរត្រូវបានលោក នេត្រ ភក្រ្តាបានបញ្ជាក់ឱ្យដឹងថាក្នុងគោលបំណងសំខាន់គឺចុះត្រួតពិនិត្យមើលទៅកិច្ចកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិនៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងពិសេសក្នុងតំបន់ស្ទឹងព្រាត់ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅជីផាតស្រុកថ្មបាំងខេត្តកោះកុងតែម្តង។

          គួរបញ្ជាក់ថាតំបន់ស្ទឹងព្រាត់កំពុងត្រូវ បានអភិវឌ្ឍន៍និងកិច្ចការពារធនធម្មជាតិ សត្វព្រៃ ធនធនផលនេសាទជាដើម។ព្រមជាមួយគ្នាតំបន់នេះមានទេសភាពធម្មជាតិយ៉ាងស្អាតស្រស់ត្រកាលដោយរួមានដូចជា ព្រៃឈើ និងរុក្ខជាតិពណ៌បៃតងស្រស់បំព្រងគួរជាទីទាក់ទាញភ្ញៀវទេសចរណ៍ចូលកម្សាន្ត។ហេតុនេះការរក្សាបាននូវធនធានធម្មជាតិ សត្វព្រៃ និងធនធានផលនេសាទគឺជាកិច្ចការចំបងនៃខឿនសេដ្ខកិច្ចដ៏សំខាន់របស់ប្រជាសហគមន៍ក៏ដូចជាពលរដ្ឋទូទៅដែលរស់នៅតំបន់មួយកន្លែងនេះ៕dp