រថយន្ត Range Rover បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ បណ្ដាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ​យ៉ាងដំណំ​

181
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​ម៉ាក Range Rover មួយគ្រឿង ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​កំពុង​បត់​ឆ្វេង​ត្រឡប់ក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ អ្នកបើកបរ​រងរបួស​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ពុធ ទី​៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្បាល​ពណ៌​លឿង​លាយ​ខៀវ ពាក់​ផ្លាកលេខ រតនគិរី 3A 1151 បានធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បន្ថយល្បឿន ដើម្បី​បត់​ឆ្លងផ្លូវ​ត្រឡប់ក្រោយ​វិញ ។ខណៈ​បត់​បាន​បន្តិច ស្រាប់​តែមាន​រថយន្ត​ម៉ាក Range Rover មួយគ្រឿង​ពណ៌​សម្បក​ឪឡឹក ពាក់​ផ្លាកលេខ​ភ្នំពេញ 2BD 6292 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន ហើយក៏​បុក​រថយន្ត​កុងតឺន័រ​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ បណ្ដាលឲ្យ​អ្នកបើកបរ​របួស​។ ចំណែកអ្នកបើករថយន្ត​កុងតឺន័រ បាន​អែប​រថយន្ត​នៅ​ចិញ្ចើមផ្លូវ​ចុះ​គេចខ្លួន​បាត់ស្រមោល​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha