ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០

80
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មាន​សិរី​មង្គល ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំណែក​ការប្រកប​ការងារ​ក៏​មានការ​ចម្រើន​លូត លាស់​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​មួយចំនួន​ផងដែរ​។​ទោះបីយ៉ាងណា​ក្តី​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ឬ​អាច​នឹង​បានទទួល​ជោគ​ទទួល​លាភ​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​តែងមាន​ភាព​សុខដុម​និង​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​នឹង មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់​ចប់​ចុង​ចប់​ដើម​ទៀតផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ​ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​រកាំចិត្ត​នាំ​កើតការ​សៅហ្មង​ច្រើន​ចំពោះមុខ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសនិរតី​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ​ពេលខ្លះ​ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​ផង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿង​រាវ​រត់​ចូល​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​ពុំសូវល្អ​ប៉ុន្មាន​ទេ​ហេតុនេះ​ប្រយ័ត្ន​ការឈឺ​ខ្លួន ប្រាណ​ឬ​ទទួលផល​លំបាក​អ្វីមួយ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​តែ​ចេះ​រៀបចំ​បញ្ហា​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ព្រោះថា​ងាយ​កើតឡើង​ព្រោះតែ​បញ្ហា​ភាន់ច្រឡំ​ណាមួយ​កើតឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​ភាគី​ម្ខាង​ទៀត​ដោយ​ប្រការ​ណាមួយ​ហើយ​មក​ដេក​សោកស្តាយ​អនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ហើយ​ពិសេសបើ​ប្រកបការងារ​អ្វីមួយ​តែងមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មានការ​កម្រើក​គួរសម​ឡើងវិញ ដូចនេះ​លោកអ្នក អាច​បើករ​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោក​អ្នកចេះ​គ្រប់គ្រង​ខ្លួនឯង​បានល្អ​នោះ​ឃើញថា​ទោះ​រឿង​តូចធំ​តែង​អាច​ដោះស្រាយបាន​ផងដែរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ក៏ដោយ​តែង​មិន​សម្រេច​និង​ជួប​ឧបសគ្គ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា​រឿង​អាក់អន់ចិត្ត​ហើយ​ខ្លះ​អាច​ឈានដល់​ការ​មាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ​និង​ធ្វើ​អ្វី​តែង​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​ការរក​ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។​ចំណែក​បញ្ហា​សុខភាព​បើ​លោកអ្នក​ត្រូវ​ដេក​មន្ទីរពេទ្យ​អាច​ត្រូវជា​សះ​ហើយ​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទៀតផង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​ហើយ​ពេលនេះ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់ អ្នក​ហើយ​៕

ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន​ហើយ​ទោះ​ធ្វើ​អ្វី​តែង​ជួប​នូវ បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​រឿង​ជុំវិញខ្លួន​មក​អុកឡុក​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​បើ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​គ្នា​ល្អ​ដូច​សព្វមួយដង​៕

ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​លោត​ឡើង​ខ្ពស់ ដូចនេះ​បើ​មាន​កិច្ចការអ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​នោះ​មិន​អត់​ប្រយោជន៍​ឡើយ​។ ទាំងស្ត្រី​បុរស​បើ​លោក​អ្នកមាន​កិច្ចការ​ចាស់​នៅ​សេសសល់​មិនទាន់​បានធ្វើ​នៅឡើយ​គប្បី​សម្រុក​បញ្ចប់​បើ​ពុំនោះ​ទេវា​នឹង​បង្កើត​ផល​លំបាក​នៅពេល​ឈានដល់​ថ្ងៃ​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​ណា​សំខាន់​ក៏​អាច​សម្រុក​បានដែរ​ពីព្រោះថា​ផល​ល្អៗ​តែង​រង់ចាំ​ជានិច្ច​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ពេក​ឡើយ​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​ទឹកភ្នែក​ជូត​ក្បាលជង្គង់​”៕

ឆ្នាំច​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ តែង​មិន​ហុច​លទ្ធផល​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ការប្រកប​ការងារ​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មាន​ជួប​ទាំង​ទុក្ខ​និង​សុខ​ហើយ​បើ​មាន​ជួប​ថ្ងៃ​ល្អ​ក៏​តែងមាន​ជួប​ថ្ងៃ​មិនល្អ​វិញ​ដែរ​និង​បើ​ជួប​ថ្ងៃ​ប្រកបការងារ​រាំងស្ទះ​ក៏​តែង​ជួប​ថ្ងៃ​ប្រកបការងារ​រលូន​ល្អ​វិញ​។​រឿង​រាវ​ទាំងនេះ​ជា​បញ្ហា​ធម្មតា​ដែល​តែងតែ​កើត​ឡើងលើ​មនុស្ស​គ្រប់រូប​គ្មាន​នរណា​អាច​ចៀសវាង​បានឡើយ​។​ទោះបីយ៉ាងណា​បញ្ហា​ទាំងអស់​យើង​អាចធ្វើ​ការទប់ស្កាត់​និង​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯងបាន​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ លោកអ្នក​ជួប​នូវ បញ្ហាលំបាក​ប្រាក់ចំណូល​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្រាប់​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​ឃើញថា​មាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើនតែ ភាព​ផ្អែមល្ហែម​ក៏​កើតមាន​ច្រើន​ដែរ​៕