កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ ព្រហស្បតិ៍ ទី​៩ ខែ កក្កដា ឆ្នាំ ២០២០

121
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(00:00) Bournemouth vs Tottenham Hotspur
(00:00) Everton vs Southampton
(02:15) Aston Villa vs Manchester United
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Aston Villa vs Manchester United

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត (Manchester United) ដែល​ឈរ​នៅ​លេខ​រៀង​ទី​៥​ត្រៀម​នឹង បន្ថែម​ស្ថិតិ​មិនដែល​ចាញ់​របស់ខ្លួន​នៅពេល​ក្រុម​នេះ​ធ្វើដំណើរ​ទៅកាន់​ពហុ​កីឡដ្ឋាន Villa Park ដើម្បី​ប្រឈមមុខ​នឹង​ក្រុម​អា​ស្តុ​ន វីឡា​( Aston Villa) ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៨​នៅ ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
​ ​
​ក្រុម United ឈរ​នៅ​លេខ​រៀង​ទី​៥ ដោយមាន​៣​ពិន្ទុ​នៅលើ​ក្រុម​វ៉ូ​ល​វេស​( Wolves) ។ ការ​ឈរ​នៅ​លេខ​រៀង​ទី​៥ គឺ​គ្រប់គ្រាន់​នឹង​ទទួលបាន​កៅអី​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ប្រសិនបើ​ក្លិប Manchester City ចាញ់​បណ្តឹងឧទ្ធរណ៍​របស់ខ្លួន​។​
​ ​
​ក្នុង​ហេតុផល​នេះ ក្រុម United នឹង​ត្រៀម​រំកិល​ឡើង​បន្តទៀត​។ បច្ចុប្បន្ន ពួកគេ​មាន​២​ពិន្ទុ តាម​ពីក្រោយ​ក្រុម Chelsea និង​មាន​៣​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លៃ​សេ​ស្ទ័​រ (Leicester) ដែល ឈរ​នៅ​លេខ​រៀង​ទី​៣​។ ក្រុម Aston Villa ឈរ​នៅ​លេខ​រៀង​ទី​១៨​នៅលើ​តារាង​ពិន្ទុ​។ ពួកគេ​ខកខាន​មិនបាន​ឈ្នះ​៩​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ប៉ុន្តែ​ក្រុម Villa មាន​ភាពរឹងមាំ​ជាង សម្រាប់ ការប្រកួត​នៅក្នុង​ទឹកដី ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​នៅ​ពាក់កណ្តាល ចំណោម​១៦​ប្រកួត​ចុងក្រោយ​។​
​ ​
​ស្របពេល​ប្រព័ន្ធ​ការពារ​ហាក់ដូចជា​មិន​រឹងមាំ ដោយ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹមតែ​១ លើក​នៅក្នុង​១៣​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​ប្រសិនបើ​ពួកគេ​អាច​រកបាន​គ្រាប់​បាល់ ច្រើនជាង​នេះ នោះ​ពួកគេ​ប្រាកដជា​រកបាន​ពិន្ទុ​ច្រើន​ផងដែរ​។​
​ ​
​ក្រុម Villa ទើបនឹង​រកបាន​២​ពិន្ទុ​នៅក្នុង​៧​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​ពួកគេ​ត្រូវតែ ពង្រឹង​ស្ថិតិ​ប្រសើរ​ជាង​នេះ​។​
​ ​
​ដោយឡែក​ក្រុម United មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១៦​ប្រកួត​នៅ​គ្រប់ ការប្រកួត ហើយ​ក្រុម​នេះ​ហាក់ដូចជា​ឡើង​ជើង​ខ្លាំង​បន្ទាប់ពី​ការមកដល់​របស់​ខ្សែបម្រើ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) កាលពី​ខែមករា​។​
​ ​
​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ក្រុម United បានបង្ហាញ​កម្លាំង​ប្រយុទ្ធ​ដ៏​អស្ចារ្យ ដោយ​រកបាន ៨​គ្រាប់​នៅក្នុង​ពីរ​ប្រកួត​ចុងក្រោយ​។ ប្រសិនបើ​ក្រុម Aston Villa អាច​រកបាន​គ្រាប់​បាល់ ប្រាកដ​ណាស់ ក្រុម United នឹង​សម្រុក​យក​គ្រាប់​បាល់​ច្រើន​ផងដែរ​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម Aston Villa មើលទៅ​ពិបាក​នឹង​រក​គ្រាប់​បាល់​ខ្លាំងណាស់​សម្រាប់ ជំនួប​ជាមួយ​ក្រុម United ដែលមាន​ប្រព័ន្ធ​ការពារ​រឹងមាំ ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត​បី​លើក​ក្នុង ៥​ប្រកួត​ចុងក្រោយ​។
​ ​
​ក្រុម Villa ធ្វើ​បានល្អ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Liverpool កាលពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​ក្រុម United បានបង្ហាញ​ទម្រង់​លេង​រឹតតែ​ល្អ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅក្នុង ជំនួប​នេះ​៕
​ទស្សនៈ Aston Villa 1-3 Manchester United
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(00:30) Eibar vs Leganes
(00:30) Mallorca vs Levante
(03:00) Ath.Bilbao vs Sevilla
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Ath.Bilbao vs Sevilla

ក្រុម Athletic Bilbao ខកខាន​ឱកាស​ក្នុងការ​តាម​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម Real Sociedad នៅក្នុង​លី​ក ក្នុង​ការតាមប្រមាញ់​យ​ក​កៅអី​នៅ​ក្របខណ្ឌ Europa League ។ ក្រុម Sevilla មានបំណង​រក្សា​កៅអី​សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ប្រហែលជា​ជិត​នឹង​សម្រេច បំណង​នេះហើយ​។​
​ ​
​ក្រុម Athletic Bilbao ប្រកួត​ចាញ់​២​នៅក្នុង​៩​ប្រកួត​ចុងក្រោយ​គឺ​ចាញ់​ក្រុម Real Madrid និង​ក្រុម Barcelona បន្តបន្ទាប់​គ្នា​។ ពួកគេ​នឹង​ទទួលភ្ញៀវ Sevilla បន្ទាប់ពី​ចាញ់​ក្រុម Real Madrid ០-១ នៅក្នុង​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម​នេះ​មាន​ទម្រង់​លេង​ល្អ​គួរសម​នៅក្នុង​ទឹកដី ប៉ុន្តែ​ក្រៅពី​ស្មើ​ជាមួយ​ក្រុម Atletico Madrid ក្រុម​នេះ​មិនទាន់​ចាញ់​ទេ​នៅក្នុង​ពីរ​ប្រកួត​ក្នុង​ទឹកដី​។ ក្រុម Bilbao ឈ្នះ​៩​លើក​ក្នុង​១៧​ចុង ក្រោយ​ក្នុង​ទឹកដី​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
​ចំណែក​ក្រុម Sevilla ក៏​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ដែរ​នៅក្នុង​១១​ប្រកួត​ចុងក្រោយ នៅក្នុង​យុទ្ធនាការ​នេះ​ដោយ​ឈ្នះ​៥​លើក​។ ក្រុម​នេះ​អា​ចរក​ជ័យជម្នះ​៥​លើកចុងក្រោយ និង​រក្សាបាន​ឃ្លី​ន​ស៊ីត​ផងដែរ​។​
​ ​
​ក្រុម Sevilla ចាញ់​ត្រឹម​៤​ប្រកួត​ក្នុងចំណោម​១៧​ប្រកួត​ក្រៅ​ទឹកដី​នៅក្នុង​លី​ក ហើយ​ដំណើរ ប្រកួត​ក្រៅ​ទឹកដី​ចុងក្រោយ​បាន​យកឈ្នះ​ក្រុម Leganes ០-៣ ។​
​ ​
​ដូច្នេះ​ក្រុម Athletic Bilbao មិនអាច​បន្ធូរដៃ​បានទេ​នៅពេល​ទទួលភ្ញៀវ​មួយ​នេះ​នៅក្នុង​ទឹកដី​។ ក្រុម Athletic Bilbao មានប្រៀប​ក្នុង​ទឹកដី ប៉ុន្តែ​នៅពេល​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង ដែល​នៅលើ តំបន់​កំពូល​តារាង​។ ចាំមើល​ថា​តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕
​ទស្សនៈ Ath.Bilbao 2-3 Sevilla
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(00:30) Spal vs Udinese
(02:45) Verona vs Inter Milan