ធី​អា​ហ្គោ នឹង​មិនអាច​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ភ្លាមៗ​នោះទេ

110
ចែករម្លែក

ស្ទី​វ នី​កូ​ល (Steve Nicol) ជា​អតីត​ខ្សែការពារ​របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) គិតថា ការផ្ទេរ កីឡាករ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា (Thiago Alcantara) នឹងមាន​ប្រយោជន៍​សម្រាប់​អតីត​ក្លឹប ប៉ុន្តែ​មិន​ជឿថា កីឡាករ​រូបនេះ​ល្អ​គ្រប់គ្រាន់​ដើម្បី​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ភ្លាមៗ នៅឡើយ​ទេ​។​
​ ​
​កីឡាករ​របស់​ក្លិប​បៃ​យឺន​ម៉ូ​និ​ច (Bayern Munich) រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង ផ្ទេរ​មក​ក្លិប​ហង្ស​ក្រហម Liverpool ហើយ​មាន​សេចក្តីរាយការណ៍​កាលពី​ចុង​សប្តាហ៍​ថា ក្លិប​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ផ្ទេរ​ក្នុងតម្លៃ​៣១​លាន​ផោន​សម្រាប់​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ​។​
​ ​
​ធី​អា​ហ្គោ បានបង្ហាញ​មុខ​២៤​លើក​នៅ​ក្របខ័ណ្ឌ Bundesliga នៅ​រដូវ​កាល​នេះ ដោយ​រកបាន ៣​គ្រាប់ ហើយ​គេ​ជឿថា លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គឺជា​អ្នកគាំទ្រ​កីឡាករ​រូបនេះ​។​
​ ​
​លោក ស្ទី​វ បាន​និយាយថា “​ខ្ញុំ​ចង់ឃើញ ធី​អា​ហ្គោ លេង​នៅ​ក្លិប Liverpool ពីព្រោះថា កីឡាករ​រូបនេះ​នឹង​ជួយ​ពង្រឹង​ក្រុម និង​ការប្រកួតប្រជែង​បន្ថែមទៀត​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ធី​អា​ហ្គោ ខ្ញុំ​មិន​ជឿថា គាត់​អាច​ចូលក្នុង​ក្រុម​ជម្រើស​ភ្លាមៗ​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា (Thiago Alcantara)