ពិភពលោក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​១២​លាន​នាក់​និង​៥,៤៧​សែន​នាក់​ស្លាប់​

126
ចែករម្លែក

​ចំនួន​ឆ្លង​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​ឡើង​ហួស​១២​លាន​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​កក្កដា ក្នុងនេះ​សហរដ្ឋ​អាម៉េរិក​រ៉ាប់រង​ចំណែក​១​ភាគ​៤ ​ហើយ​ការឆ្លង​ប្រចាំ​ថ្ងៃ​នៅតែ​បន្ត​កើនឡើង​ក្នុង​​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​មក ​នៅ​ពេល​ប្រទេស​មួយចំនួន​ខិតខំ​ទប់ស្កាត់​និង​ដោះស្រាយ​នឹង​កំណើន​អ្នកជំងឺ​ផង​និង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ផង​។​

​យោង​តាម​គេហទំព័រ​Worldometer ចំនួន​ឆ្លងកូវី​ដ​១៩​សរុប​បាន​ឡើងដល់​១២​លាន​នាក់​កាលពី​ថ្ងៃ​ពុធ​។​

​នៅ​អាម៉េរិក រដ្ឋ​ជាង​ម្ភៃ​បាន​រាយការណ៍​កំណើន​ឆ្លង​ប្រចាំថ្ងៃ​អស់​ពេល​២​សប្តាហ៍​មក​ហើយ​និង​កាលពី​ថ្ងៃ​អង្គារ អាម៉េរិក​មាន​អ្នក​ឆ្លង​ជាង​៦០.០០០​នាក់ ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ទាំង​នៅ​អាម៉េរិក​និង​​នៅក្នុង​ប្រទេស​ណាៗ​ទាំងអស់​នៅក្នុង​លោក​។​ចំនួន​នេះ រុញ​ឲ្យចំនួន​ឆ្លង​សរុប​នៅ​អាម៉េរិក​ឡើងដល់​៣​លាន​នាក់ ឬ​អាច​និយាយបាន​ថា កូវី​ដ​១៩​ឆ្លង​លើ​ពលរដ្ឋ​អាម៉េរិក​ម្នាក់​ក្នុងចំណោម​១០០​នាក់​។​

​ជនរងគ្រោះ​ដល់​ជីវិត​ដោយ​ជំងឺឆ្លង​នេះ​នៅ​អាម៉េរិក​សរុប​ប្រមាណ​១៣៤.០០០​នាក់​។​

​នៅ​ប្រេ​ស៊ីល ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ទី​២ មាន​អ្នក​ឆ្លង​ជាង​១,៦​លាន​នាក់ និង​៦៦.០០០​ស្លាប់​ដោយកូវី​ដ​១៩​។​ប្រធានាធិបតី ប្រេ​ស៊ីល លោក​ហ្សែ​រ បុល​សូ​ណារ៉ូ បាន​ឆ្លងកូវី​ដ​១៩​ផងដែរ បន្ទាប់ពី​លោក​​មើល​ស្រាល​និង​មិន​ឲ្យ​តម្លៃអំពី​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​អស់​ពេល​រាប់​ខែ​។​

​អ៊ីរ៉ង់​ដែលជា​ចំណុចក្តៅ​បំផុត​នៅ​មជ្ឈិមបូព៌ា បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ប្រទេស​ខ្លួន​ដោយកូវី​ដ​១៩​ឡើង​ហួស​១២.០០០​នាក់ ហើយ​អាជ្ញាធរ​ពិចារណា​ដាក់​វិធានការ​រឹតត្បិត​​ឡើង​វិញ​នៅ​តំបន់​មួយចំនួន​។​

​នៅ​អូស្ត្រាលី​ឯណេះ​វិញ នាយករដ្ឋមន្ត្រី​ស្កត់ ម័រ​រី​សុន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​នឹង​បន្ថយល្បឿន​នាំចូល​ពលរដ្ឋ​អូស្ត្រាលី​មកពី​ក្រៅ​ប្រទេស ចំ​ពេល​មាន​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ថ្មី​នៅក្នុង​រដ្ឋ​វិច​ធឺ​រៀ​។​​ព្រំដែន​រវាង​រដ្ឋ​វិច​ធឺ​រៀនិ​ង ញូ​វ សោត វេលស៍ បាន​បិទ​កាលពី​ថ្ងៃ​អង្គារ និង​មនុស្ស​ប្រមាណ​៤.៩​លាន​នាក់​នៅ​ក្រុង​មែ​ល​ប៊​ន វិល​មក​នៅក្នុង​ការ​បង្ខាំង​ខ្លួន​នៅក្នុង​ផ្ទះ​ជា​ថ្មី​ចាប់ពី​ថ្ងៃ​ពុធ​ទៅ​។​

​នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​ឥណ្ឌូណេស៊ី បាន​ជួប​កំណើន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​គឺ​១.៨៥៣​នាក់​កាលពី​ថ្ងៃ​ពុធ ។​ចំនួន​នេះ​ធ្វើឲ្យ​ឥណ្ឌូណេស៊ី​មាន​អ្នក​ឆ្លង​សរុប ៦៨.០៧៩​នាក់ និង​៣.៣៥៩​នាក់​ស្លាប់​៕​ប្រែ​ស​​ម្រួ​ល​៖​វាសនា​/Ha

​អូស្ត្រាលី​ ពិនិត្យការរឹតត្បិតការធ្វើដំណើរវិលចូលប្រទេសសំរាប់ពលរដ្ឋ​អូស្ត្រាលី​មកពី​ក្រៅ​ប្រទេសចំពេលមានការផ្ទុះជំងឺកូវីដ១៩ជាថ្មី