ក្រុមហ៊ុន United Airlines ព្រមានថាបុគ្គលិក ៣៦.០០០ នាក់អាចនឹងត្រូវបញ្ឈប់ពីការងារ

172
ចែករម្លែក

ក្រុមហ៊ុន United Airlines ព្រមានថា និយោជិតចំនួន ៣៦.០០០ នាក់ ពោលជិតពាក់កណ្តាលនៃបុគ្គលិករបស់ខ្លួននៅសហរដ្ឋអាម៉េរិកអាចនឹងត្រូវបញ្ឈប់ពីការងារនៅខែតុលា ដែលជាសញ្ញាច្បាស់បំផុតថាតើជំងឺរាតត្បាតកូវីដ១៩កំពុងជះផលប៉ះពាល់ខ្លាំងកម្រិតណាដល់ឧស្សាហកម្មអាកាសចរណ៍។

ចក្ខុវិស័យសម្រាប់ការងើបឡើងវិញនៅក្នុងឧស្សាហកម្មអាកាសចរណ៍បានស្រអាប់ក្នុងរយៈពេលតែពីរសប្តាហ៍ចុងក្រោយនេះដោយសារអត្រាឆ្លងមានការកើនឡើងនៅក្នុងផ្នែកភាគច្រើននៃសហរដ្ឋអាម៉េរិកនិងរដ្ឋមួយចំនួនបានដាក់ចេញនូវតម្រូវការនៅដាច់ដោយឡែកជាចាំបាច់សម្រាប់អ្នកដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍នានានិយាយថា ពួកគេត្រូវតែបន្ថយបុគ្គលិកដើម្បីឆ្លើយតបនឹងការធ្លាក់ចុះតម្រូវការធ្វើដំណើរ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន American Airlines បាននិយាយថា ពួកគេអាចចាល់បុគ្គលិកជាង ២០.០០០ នាក់លើសពីតម្រូវការក្រុមហ៊ុននៅរដូវស្លឹកឈើជ្រុះនេះ។

ក្រុមហ៊ុន United Airlines បានប្រាប់បុគ្គលិកកាលពីថ្ងៃពុធទី៨កក្កដាថា មិនមែនគ្រប់គ្នាដែលទទួលបានសេចក្តីជូនដំណឹងអំពីការបញ្ឈប់ការងារ នឹងត្រូវឈប់សម្រាកវិស្សមកាលរួចវិលមកធ្វើការវិញនោះទេ។ ក្រុមហ៊ុនបាននិយាយថាការបាត់បង់ការងារអាចត្រូវបានកាត់បន្ថយ ប្រសិនបើនិយោជិតក្នុងចំនួនគ្រប់គ្រាន់សុខចិត្តទទួលយកការទិញភាគហ៊ុនរបស់ក្រុមហ៊ុនឬចូលនិវត្តន៍មុនពេលកំណត់ដែលនឹងផុតនៅសប្តាហ៍ក្រោយ៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិក ៣៦.០០០ នាក់អាចនឹងត្រូវបញ្ឈប់ពីការងារក្នុងក្រុមហ៊ុន United Airlines នៅខែតុលាខាងមុខ