ផ្ទះ​ទូក​អគ្គិសនី​អាច​ចុះ​ទឹក​ក៏បាន ឡើងគោក​ក៏បាន​

186
ចែករម្លែក

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ប្រាកដជា​ជ្រួលជ្រើម និង​ទន្ទឹង​ចង់បាន ផ្ទះ​ទូក​អគ្គិសនី​នេះ​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស មាន​សមត្ថភាព​ខ្ពស់​អាច​ចុះ​ទឹក ក៏បាន​ឡើងគោក​ក៏បាន​មហា​ឡូយ​ជាមួយ​តម្លៃ​ត្រឹមតែ ១០.០០០ ដុល្លារ​ប៉ុណ្ណោះ​នៅពេល បញ្ចេញ​លក់​លើ​ទីផ្សារ​ឆ្នាំក្រោយ​។

​អ្នក​ឌី​ហ្សា​ញ​និយាយថា ផ្ទះ​ទូក​នេះ​ជា​ជម្រើស​ល្អឥតខ្ចោះ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍ ជិះ​ចូល​លេង​ក្នុងព្រៃ ចុះ​ទឹក​ជុំវិញ​ពិភពលោក​។

​នៅក្នុង​ផ្ទះ​ទូក​ដែល​ដំណើរការ​ថាមពល​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង ២៥០ វ៉ា​ត់​ចំនួន​ពីរ និង​បន្ទះ សូ​ឡា​មួយ​នេះ​មាន​ធ្នើរ​ចំនួន ៦ សម្រាប់​ដាក់​អាហារ និង​របស់របរ​ចាំបាច់​ផ្សេងៗ មាន​តុ​អាហារ និង​កៅអី​អាច​បត់​បាន មាន​អំពូល​ភ្លើង មាន​កង្ហារ និង​កន្លែង​សាក​ថាមពល​យ៉ាង​ឡូយ​។ ហើយ នៅពេល​បត់​កៅអី​ស៊ក​ចូលក្នុង​ឃ្លុប​ទីធ្លា​ខាងក្នុង​នឹង​ក្លាយជា​បន្ទប់​គេង​ដែល​ល្មម​សម្រាប់ មនុស្សពេញវ័យ ២ នាក់​។​

​លោក អៃ​ហ្គាស ឡូ​ហ្ស៊ី​ស (Aigars Lauzis) ដែលជា​អ្នក​ឌី​ហ្សា​ញ​បាន​នឹកឃើញ​ច្នៃប្រឌិត​ផ្ទះ​ទូក ដ៏​ចម្លែក​នេះ​ឡើង ក្រោយ​ចំណាយពេល ៤ ឆ្នាំ​ធ្វើដំណើរ​ទេសចរណ៍​តាម​កង់​របស់គាត់ ពី​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ដល់​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​៕ ប្រែ​សម្រួលៈ ខុម