ជាតូបករណ៍​, ជាតូបនីយកម្ម​, ជញ្ជាត់ព្រលឹង​, ធញ្ញជាតិ​, សញ្ជាត​, សញ្ជាតិ​

163
ចែករម្លែក

ដោយៈ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ជាតូបករណ៍ (–​បៈ​-​ក​)​នាមសព្ទ (​បា​.) ឧបករណ៍​របស់​ជាតិ​, គ្រឿង​ជួយ​ទំនុកបម្រុង​ដល់​ជាតិ ។​

ជាតូបនីយកម្ម (​ជា​តូ​-​ប៉ៈ​-​នី​-​យៈ​-​កាំ​)​នាមសព្ទ (​បា​.​ជាតិ​+​ឧ​ប​នី​យ​+​កម្ម​) ការធ្វើ ឬ​ការផ្ទេរ​របស់​អ្វី មួយ​ដែលជា​របស់​ឯកជន​ឬ​របស់​ជាតិ​ដទៃ​ឲ្យ​ទៅជា​របស់​ជាតិ​,​របស់​រដ្ឋ​វិញ ជាតូបនីយកម្ម​នៃ ច្បាប់​របស់​រាជ​ការបា​រាំង​សែ​ស​ដែល​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បានធ្វើ​រួចហើយ​តាំងពី​ប្រទេស​នេះ​បានទទួល​ឯករាជ្យ ។​

ជញ្ជាត់ព្រលឹង (​ជ​ញ់​-​ជាត់​–) កិរិយាសព្ទ យក​ឈ្នាងជញ្ជាត់​គោក ស្រែកហៅ​ព្រលឹង​បណ្ដើរ រួចហើយ​យក​ឈ្នាង​និង​ច្រែង​មក​កាយ​កៀរ​ប្រមូល ឬ​បក់បោយ​ទៅលើ​មនុស្ស​ឈឺ ឬ​មនុស្ស មាន​ភ័យ​អាសន្ន​តក់ស្លុត​ខ្លាំង​ដោយហេតុ​ភេទ ឬ​គ្រោះថ្នាក់​អ្វីមួយ​ដែល​គេ​ហៅថា លស់​ព្រលឹង ជា​ពិធី​ឧបកិច្ច​ហៅ​ព្រលឹង​ឲ្យ​ចូល​មូលមក​ឋិត​នៅក្នុង​រូប​កាយ​មនុស្ស​នោះ​វិញ​ត្រូវ​ជញ្ជាត់ព្រលឹង ឲ្យ​វា​ទៅ​(​ធ្វើតាម​តម្រា​ព្រាហ្មណ៍​) ។​

ធញ្ញជាតិ (​ធ័​ញ​-​ញៈ​ជាត​) នាមសព្ទ​ជាតិ​ស្រូវ​; ស្រូវ​គ្រប់​ប្រភេទ​និង​ស្រងែ​, ពោត​ជាដើម ហៅថា ធញ្ញជាតិ ទាំងអស់​តម្លៃ​ធញ្ញជាតិ​, ដឹកនាំ​ធញ្ញជាតិ​។​

សញ្ជាត (​ស័​ញ​-​ជាត​)​គុណសព្ទ ( សំ​. បា​. ) ដែល​កើត​ឯង​, ដែល​ដុះ​ឯង​, ដែល​កើត​តាម​ធម្មតា ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. ស័​ញ​-​ជាតៈ​, ដូចជា​សញ្ជាត ព្រឹក្ស ឈើ​ដែល​ដុះ​ឯង ។​ សញ្ជាតវត្ថុ អ្វីៗ​ដែល​កើត​តាម​ធម្មតា ។ សញ្ជាតស្រះ ( បា​. –​សរ​; សំ​. –​សរស៑ ) ស្រះ​ឬ​ត្រពាំង ដែល​កើត​ឯង គឺ​កើត​ដោយសារ​ទឹក​ហូរ​ច្រោះ​ជាដើម ( មិនមែន​កើត​ដោយ​ជីក ) ។ ល ។​

សញ្ជាតិ (​ស័​ញ​-​ជា​-​តិ ឬ — ជាត​)​នាមសព្ទ ( សំ​. បា​. ) ការកើត​ឯង​, ការ​ដុះ​ឯង​, ការកើត​តាម ធម្មតា​ប្រព្រឹត្ត​ទៅតាម​សញ្ជាតិ ។ កន្លែង​ដែល​កើត​, ស្រុកកំណើត : មាន​សញ្ជាតិ​ផ្សេងគ្នា ។ ឫសគល់​កំណើត​, ដើមកំណើត​, ដើមចម របស់​នេះ​មាន​សញ្ជាតិ​មក​អំពី​អ្វី ? ។ សញ្ជាតិញ្ញាណ ( ស័​ញ​-​ជា​-​តិ​ញ​-​ញាន ) សេចក្ដី​ដឹង​ដែល​កើត​តាម​ធម្មតា​ខ្លួនឯង ។ ល ។​