ប្រមុខ​រាជរដ្ឋាភិបាល​អបអរសាទរ​បុណ្យ «​រុក្ខទិវា​» ០៩ កក្កដា ឆ្នាំ​២០២០

121
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​អបអរសាទរបុណ្យ​ បុណ្យ​«​រុក្ខទិវា​»៩ កក្កដា ២០២០​។​

​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា​នេះ បានសរសេរថាៈ “​អបអរសាទរ​បុណ្យ បុណ្យ​«​រុក្ខទិវា​»៩ កក្កដា ២០២០​។ បុណ្យ​រុក្ខទិវា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេសដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត​ស្រឡាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស “​។

​សម្តេច​តេ​ជោ​បាន​បន្តថាៈ “​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ នឹងចូលរួម​ដាំ​ដុះ កូនឈើ​​ ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍ដល់​ការរស់នៅ​របស់​ខ្លូន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវចម្រុះ​ជាច្រើន​ផង​ដែលជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​នៅ​គ្រប់​ជំនាន់​”​។​

​គួរកត់សម្គាល់​ថា ​ជា​រៀងរាល់ឆ្នាំ​ ព្រះមហាក្សត្រ​ តែង​យាង​ដាំ​កូនឈើ​នៅតាម​បណ្តា​ខេត្ត ក្នុង​បុណ្យរុក្ខទិវា ។ ក៏ប៉ុន្តែ​ឆ្នាំនេះ​ដោយសារការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ កម្មវិធី​បុណ្យជាតិ​ធំៗ​ជាច្រើន​ត្រូវបាន​ផ្អាក​៕ ល​/Ha