​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​ក្រសួងទេសចរណ៍ ចូលរួម​រម្លែក​ទុក្ខ​គ្រួសារ​សព កីឡាការិនី​តេ​ក្វាន់​ដូ ITF

108
ចែករម្លែក

ដោយ ៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា ដែល​បាន​ចូលរួម នូវ​ថវិកា​ចំនួន ១ លាន​រៀល និង​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស ចរ​ណ៏ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គោរព​វិញ្ញាណក្ខន្ធ​សព កីឡាការិនី យ៉ុ​ន សុគន្ធ​កញ្ញា របស់​ក្លិប​កីឡា​តេ​ក្វាន់​ដូ ITF ដែល​បាន​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ កាល​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូម​ភ្នំ​ដី ឃុំ​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ តំណាង​ឲ្យ​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា សហ​ព​ន្ធ័​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា តាងនាម​ឲ្យ​ក្រុមគ្រួសារ​នៃ​សព សូម​គោរព និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា ដែល​បាន​ចូលរួម​នូវ ថវិការ​ចំនួន ១ លាន​រៀល ។​

​លោក​បាន​បន្តថា លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៏ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា នូវ​ថវិកា​ចំនួន ១ លាន​រៀល ជូន​ដល់​ក្រុមគ្រួសារ​សព កញ្ញា យ៉ុ​ន សុគន្ធ​កញ្ញា សម្រាប់​រៀបចំ​ចាត់ចែង ក្នុង​ពិធី​បុណ្យសព និង​បុណ្យ ៧ ថ្ងៃ ដែល​កញ្ញា ទទួលមរណភាព កាលពី​ថ្ងៃទី​៥ ខែ កក្កដា ឆ្នាំ​២០២០ ដោយ​ឧប្បត្តិ ហេតុ​ភ្លើង​ឆេះ​ផ្ទះ ។ នេះ​សបញ្ជាក់ អំពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា លោក​រដ្ឋមន្ត្រី​ទាំង ២ រូប តែងតែ​ខ្វល់ខ្វាយ ពី​សុខទុក្ខ​កីឡាករ -​កីឡាការិនី​កម្ពុជា និង​មន្ត្រី​កីឡា​គ្រប់រូប តែង​បញ្ជូន​មន្ត្រីក្រោមឱវាទ ទៅ​ចូលរួម​សកម្មភាព ព្រមទាំង​នាំយក​ថវិកា បន្តិចបន្តួច ដល់​គ្រួសារ​នៃ​សព​៕​v