ពិធី​ជួប​សំណេះ​សំ​ណា​ល ជាមួយ​កងកម្លាំងប្រដាប់អាវុធមន្រ្តីរាជការ ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​៣៩៨​នាក់​

1306
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ កាលពី​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ លោក ហែម ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជួប​សំណេះសំណាលមន្ត្រីរាជការ ទូរទាំង​ក្នុង​ខណ្ឌនាឱកាស ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដែល​ខិតជិត​មកដល់​ខាងមុខនេះ ។​

​ថ្លែង​ក្នុងឱកាស​នេះ​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​កោតសរសើរដល​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​សរុប​ចំនួន​៣៩៨​នាក់​រួមទាំង​មន្ត្រីរាជការ​ក្នុងខណ្ឌដែលបំពេញភារកិច្ច រក្សា​ការពារ​សុ​វត្តិភាព សន្តិសុខ​ជូន​ប្រជាជននិងបម្រើសេវាជូនពរបានយ៉ាងល្អនាពេលកន្លងទៅ។

​លោកក៏បានជូនអំណោយជាថវិកានិងភេសជ្ជៈដល់កម្លាំងប្រដាប់អាវុធ​ទាំងអស់ដែលក្នុងនេះ លោក​អធិការ​និង​មេបញ្ជាការ​ង​ខណ្ឌ​ទទួលបាន​ថវិកា២០​ម៉ឺន​រៀល ស្រា​បៀរ​មួយ​កេស, អធិការ​ង​និង​មេបញ្ជាការ​ង​ទទួលបាន​ថវិកា១០​ម៉ឺន​រៀល ស្រា​បៀរ​មួយ​កេស ។ ចំណែក​មន្ត្រីនគរបាល​៣០២​នាក់​និង​មន្ត្រី​កងរាជអាវុធហត្ថ​៦១​នាក់​ក្នុង​ម្នាក់​ទទួលបាន​ថវិកា៥​ម៉ឺន​រៀល ស្រា​បៀរ​មួយ​កេស ។ ចំពោះ​ប្រធាន​ផ្នែក​ពន្លត់អគ្គិភ័យ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល ​ស្រា​បៀរ​មួយ​កេស, រង​ផ្នែក​ពន្លត់អគ្គីភ័យ​២​នាក់​ទទួលបាន​ថវិកាក្នុង​ម្នាក់​៨​ម៉ឺន​រៀល, មន្ត្រី​ព​ន្ល​ត់​អគ្គិ​ភ័យ​១៣​នាក់​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​និង​ស្រា​បៀរ​មួយ​កេស។ ក្នុងនោះ​ក៏មាន​ការបំពាក់​អាវ​ជូន​ដល់​ប្រជា​ការពារ​ខណ្ឌ​ ជាការ​លើកទឹកចិត្ត​ដល​កងកម្លាំង ប្រដាប់អាវុធ​ដែល​ប្រឹងប្រែង​រក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​នាពេល​កន្លងមក​ក៏ដូចជា​ឱ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​​ខ្មែរ​ដែល​ជិត​ចូលមក​ដល់​នាពេល​ខាង​មុខ​៕​

ពិធីសំណេះសំណាល(រូបចាន់តូ)

ទីតាំងផ្សាយពាណិជ្ជកម្ម