ស៊ី​ហ្គេម ២០២១ នៅ​វៀតណាម ជា​ម៉ែត្រ​វាស់​សមត្ថភាព សម្រាប់​កីឡា​ប៉េតង់​កម្ពុជា​

123
ចែករម្លែក

ដោយ ៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នា​រសៀល ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ គណៈកម្មាធិការ​ប្រតិបត្តិ ដើម្បី​វឌ្ឍនភាព​ការងារ និង​ទិសដៅ​ឆ្នាំ​២០២០ ក៏​ដូច​ត្រៀមខ្លួន​ចូលរួម ព្រឹត្តិការណ៍​ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២១ ( SEA GAMES 2021 ) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នៅ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​។​

​លោក ស សុខា បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នោះ គឺជា​ម៉ែត្រ​វាស់​សមត្ថភាព យ៉ាងសំខាន់​បំផុត សម្រាប់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា របស់ខ្លួន សម្រាប់​ការប្រកួត​កីឡា SEA GAMES ២០២៣ ដោយសារតែ​យកចិត្តទុកដាក់ សម្តេច​តេ​ជោ ហ៊ុន សែន ទៅលើ​វិស័យ​កីឡា ទូ​ទាំំ​ង​ប្រទេស ជាពិសេស កីឡា​ប៉េតង់​យើង ជា​មួយផ្នែកធំ ក្នុងការ​ដំ​ណ្ដើ​ម​មេដាយមាស លើ​ឆាក​អន្តរជាតិ ដូចជា​ការប្រកួត​កីឡា SEA GAMES ការប្រកួត​កីឡា ASIAN GAMES និង​ការប្រកួត​កីឡា​ប៉េតង់ កម្រិត​ពិភពលោក ។​

​លោក​ប្រធាន បាន​បន្តថា លោក​បាន​សំឡឹង​ឃើញថា សហព័ន្ធ មានការ​រីកចម្រើន​ខ្លាំង ដោយមាន​ការចូលរួម ពី​សមាជិក​ប្រតិបត្តិ ទាំំ​ង​អគ្គលេខាធិការ អនុប្រធាន បាន​ចាប់ដៃគ្នា ក្នុងការ​អភិ​ឌ្ឍ​កីឡា​ប្រភេទ​នេះ ដូចជា​ការជ្រើសរើស កីឡាករ​-​កីឡាការិនី​ថ្នាល (​ឈុត​តូច​) និង​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ (​ឈុត​ធំ​) មាន​ក្រឡ​ភាព និង​មាន​ភាព​ពេញចិត្ត ពី​កីឡាករ​-​កីឡាការិនី ចូលរួម​ប្រកួត​៕v​