ដូននី យ៉េន នឹងដើរតួជាស្តេចត្រាញ់គ្រឿងញៀនក្នុងរឿងហូលីវីដ Golden Empire

403
ចែករម្លែក

ដូននី យ៉េន នឹងសម្តែងក្នុងរឿងហូលីវូដថ្មីមួយ ចំណងជើងថា Golden Empire។

យោងតាមវេបសាយ Deadline បានឱ្យដឹងថា តារាសម្តែងអាយុ៥៦ឆ្នាំរូបនេះនឹងដើរតួជាស្តេចត្រាញ់គ្រឿងញៀន ដែលទាំងរដ្ឋាភិបាលអាម៉េរិកនិងម៉ិកស៊ិកតាមចាប់ខ្លួនដូចគ្នា នៅក្នុងខ្សែភាពយន្តបែបរន្ធត់ជាភាសាអង់គ្លេសនេះ។

លោក ភីតធឺ លូ នាយកប្រតិបត្តិក្រុមហ៊ុន Starlight Media ដែលជាអ្នកផ្តល់ហិរញ្ញប្បទាននាំមុខគេក្នុងខ្សែភាពយន្តនេះ ត្រូវបានជំរុញទឹកចិត្តខ្លាំងដើម្បីនាំយ៉េនមកសម្តែងក្នុងខ្សែភាពយន្តនេះបន្ទាប់ពីបានមើលគាត់ដើរតួជាជើងកាងនៅក្នុងរឿង Chasing The Dragon ឆ្នាំ២០១៧។

លោកលូបាននិយាយថា “ទេពកោសល្យរបស់ដូននីគឺមិនអាចប្រកែកបាន ហើយនឹងត្រូវបានប្រើប្រាស់តាមគ្រប់មធ្យោបាយដែលអាចស្រមៃបាន ដើម្បីនាំរឿងនេះឱ្យមានជីវិតឡើង”៕ ដោយ៖ កញ្ញាដាលីស

ដូននី យ៉េន នឹងសម្តែងជាតួជើងកាងក្នុងរឿង Golden Empire