ក្រុង​ប៉េកាំង​មិន​មាន​ការ​ឆ្លងកូវី​ដ​១៩​អស់​៣​ថ្ងៃ​ជាប់​គ្នា​

166
ចែករម្លែក

​គណៈកម្មាធិការ​សុខាភិបាល​ក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​កក្កដា​ថា រដ្ឋធានី​ប៉េកាំង​មិន​មាន​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ទីក្រុង​ទេ​សំរាប់​ថ្ងៃ​ពុធ ។​វា​ក៏​កត់សំគាល់ ថ្ងៃទី​៣​ជាប់​គ្នា​ដែល​រដ្ឋធានី​​ចិន​មិនមាន​អ្នក​ឆ្លងកូវី​ដ​១៩​នៅក្នុង​ចំណោម​អ្នក​ទីក្រុង​នេះ ។​

​សូមបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​១១​មិថុនា ដល់​៨​កក្កដា ទីក្រុង​ប៉េកាំង​មាន​ការឆ្លង​ក្នុងចំណោម​អ្នក​ក្រុង​ចំនួន​៣៣៥​ករណី ហើយ​២៧៥​នាក់​កំពុង​ស្ថិត​នៅក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ​និង​៦០​នាក់​ទៀត​បាន​ជា​​ចេញ​ពី​មន្ទីរពេទ្យ​។​

​គណៈកម្មាធិការ​បាន​អោយ​ដឹង​ទៀត​ថា មាន​អ្នក​ឆ្លង​តែ​មិន​ចេញ​រោគសញ្ញា​២៦​ករណី និង​កំពុង​ស្ថិត​ក្រោម​ការតាមដាន​៕

​បុរស​ដែល​បាន​នៅ​ដាច់ដោយឡែក​គ្រប់​ពេល​កំណត់​បាន​ចុះឈ្មោះ​ទទួល​យក​រថយន្ត​របស់​ខ្លួន​ទៅវិញ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​៧​កក្កដា​