តុលាការ​សម្រេច​កាត់​ឱ្យ​អតីត​អភិបាលក្រុង​ហ្សា​ការ​តា​ឈ្នះ​បណ្តឹង​លែងលះ និង​ទទួល​បានកូន​មក​ឃុំគ្រង​

1380
ចែករម្លែក

​តុលាការក្រុង​ហ្សា​ការ​តា​ភាគ​ខាងជើង​បានទទួល​យក​បណ្តឹងសុំ​លែងលះ​របស់​អតីត​អភិបាលក្រុង​ហ្សា​ការ​តា​បា លោក បា​ស៊ូ​គី “​អា​ហុក​” ត្យា​ហា​ចា ពួរ​ណា​ម៉ា ប្រឆាំងនឹង​ភរិយា​របស់គាត់​ឈ្មោះ វើ​រ៉ូ​នី​កា តាន់ និង ប្រគល់​ការឃុំ​គ្រង​កូនតូច​ទាំង​២​នាក់​របស់​ពួកគេ​ឱ្យទៅ​លោក អា​ហុក ជា​អ្នក​ចិញ្ចឹម​បីបាច់​។​

​លោក​អា​ហុក​បានដាក់​ពាក្យបណ្តឹង​លែងលះ​ទៅ​តុលាការ​កាលពី​ថ្ងៃទី ៥ ខែមករា​ជុំវិញ​ការចោទប្រកាន់​ពី​អំពើ​ផិតក្បត់​របស់​នាង​វើ​រ៉ូ​នី​កា​។​

​លោក​ចៅក្រម ស៊ូ​តាជី បាន​ប្រាប់​តុលាការ​កាលពី​ថ្ងៃ​ពុធ​ទី​៤​មេសា​ថា “​យើង​បាន​សម្រេចចិត្ត​កាត់ផ្តាច់​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​អំណាច​ផ្នែក​ច្បាប់​ទាំងអស់​”​។​

​ចៅក្រម​ក៏បានផ្តល់​ការឃុំ​គ្រង​កូនតូចៗ​របស់​អតីត​ប្តី​ប្រពន្ធ​នេះ ឈ្មោះ ណា​ថា​នី បឺ​នី​ស ចុង និង ដូ​ដ អាល់​ប៊ី​ន័​រ ពួ​ណា​ម៉ា ទៅ​លោក​អា​ហុក ផងដែរ​។​

​កូន​ទីមួយ​របស់​ពួកគេ​ឈ្មោះ នី​កូ​ឡាស់ ស៊ន ពួ​ម៉ា​ណា នឹង​កំណត់​ស្ថានភាព​អាណាព្យាបាល​ដោយ​ខ្លួនឯង ដោយសារតែ​អាយុ​។​

​ចៅក្រម​បាន​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​អំពី​អំពើ​ផិតក្បត់​របស់លោក​ស្រី​វើ​រ៉ូ​នី​កា ហើយ​និយាយថា លោកស្រី​មាន​ភាព​ខ្ជីខ្ជា​លើ​ភារកិច្ច​របស់ខ្លួន​ជា​ភរិយា ដោយមាន​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត​ឈ្មោះ ជូ​លៀន​តូ ទី​អូ​។​

​ទោះយ៉ាងណា ដោយសារតែ​អតីត​អភិបាលក្រុង​រូបនេះ​កំពុង​ជាប់គុក​២​ឆ្នាំ​នៅ​មណ្ឌល​ឃុំឃាំង​ម៉ា​កូ​ព្រី​ម៉ប់ ក្នុង​តំបន់​ដេ​ផុ​ក ភាគ​ខាងលិច​កោះ​ជ្វា លោកស្រី​វើ​រ៉ូ​នី​កា​នឹង​ថែទាំ​ក្មេងៗ​មុននឹង​ផ្ទេរ​កូនៗ​ទៅ​លោក​អា​ហុក​មើលថែ នៅពេល​គាត់​ចេញពី​គុក​វិញ​៕ ដោយ៖ កញ្ញាដាលីស

លោក អា​ហុក អតីត​អភិបាលក្រុង​ហ្សា​ការ​តា និង អតីត​ភរិយា វើ​រ៉ូ​នី​កា
សាហាវ​លោកស្រី​វើ​រ៉ូ​នី​កា គឺ​អ្នកជំនួញ​ឈ្មោះ ជូ​លៀន​តូ ទី​អូ

ទីតាំងផ្សាយពាណិជ្ជកម្ម