តារាសម្តែងក្នុងរឿង “Glee” បាត់ខ្លួន សង្ស័យលង់ទឹកស្លាប់

183
ចែករម្លែក

ក្រុមមន្រ្តីក្នុងមូលដ្ឋានបាននិយាយថា តារាសម្តែងក្នុងរឿង “Glee” នាង ណាយ៉ា រីវើរ៉ា កំពុងបាត់ខ្លួននិងសង្ស័យលង់ទឹកស្លាប់នៅបឹងមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈក្រុមសង្គ្រោះកំពុងស្វែងរកនាងនៅថ្ងៃព្រហស្បតិ៍ទី៩កក្កដានេះ។

ការិយាល័យតម្រួតសង្កាត់វិនទូរ៉ានៃក្រុងឡូសអ៊ែនជេឡេសបានឱ្យដឹងនៅលើ Twitter ថា ខ្លួនកំពុងស្វែងរកជនរងគ្រោះដែលលង់ទឹកនៅបឹង ហើយនិយាយថាក្រុមអ្នកមុជទឹកត្រូវបានបញ្ជូនទៅកាន់តំបន់នោះហើយ។

នាងរីវើរ៉ា អាយុ ៣៣ ឆ្នាំត្រូវបានគេស្គាល់ច្បាស់ដោយសារតួរបស់នាងសម្តែងជាជំនួយការវិទ្យាល័យ Santana Lopez ក្នុងរឿង “Glee” ដែលជាខ្សែភាពយន្តភាគទូរទស្សន៍ ដែលនាងសម្តែងបាន ៦ រដូវកាល។

អ្នកនាំពាក្យការិយាល័យប៉ូលិសសង្កាត់វិនទូរ៉ាបានបញ្ជាក់ថានាងបានជួលទូកមួយកាលពីថ្ងៃពុធហើយបាននាំកូនប្រុសអាយុ ៤ ឆ្នាំរបស់នាងចូលទៅបឹងពីរូនៅភាគពាយព្យនៃក្រុងឡូសអ៊ែនជេឡេស។

លោក អេរិក បូសឆូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូនអាយុ៤ឆ្នាំរបស់នាងត្រូវបានមនុស្សម្នាក់ទៀតដែលចេញទៅបឹងឃើញ “ដេកលក់ពាក់អាវកាក់ការពារជីវិតនៅលើទូកម្នាក់ឯង។ ការស្វែងរកត្រូវបានផ្អាករហូតដល់ព្រឹក ហើយនឹងបន្តនៅពេលថ្ងៃរះ”៕ ដោយ៖ កញ្ញាដាលីស

នាង ណាយ៉ា រីវើរ៉ា បាត់ខ្លួន ខណៈឃើញតែកូននាងម្នាក់គត់នៅលើទូក