អ្នកការទូត​ជាន់ខ្ពស់​ចិន អំពាវនាវ​អោយ​អាម៉េរិក​បង្កើត​គោលនយោបាយ​សមស្រប​និង​មិន​លម្អៀង​អំពី​ចិន​

290
ចែករម្លែក

​អ្នកការទូត​ជាន់ខ្ពស់​ចិន លោក​វ៉ាង យី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​កក្កដា​ថា ទំនាក់ទំនង​ចិន​និង​អាម៉េរិក​ជួប​ការ​ប្រឈម​ខ្លាំង​បំផុត​ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៩ តែ​ប្រទេស​​ទាំងពីរ​អាច​វិល​មក​រក​ផ្លូវ​ត្រឹមត្រូវ​វិញ​។​

​លោក​រដ្ឋមន្ត្រី​ការបរទេស​វ៉ា​ង​បាន​និយាយ​ក្នុង​វីដេអូ​ក្នុង​គេហទំព័រ​របស់​ក្រសួងការបរទេស​ថា​ចិន​និង​អាម៉េរិក​គួរ​រួម​គ្នា​ស្វែងរក​ផ្លូវ​រួមរស់​ជាមួយគ្នា​ដោយ​សន្តិភាព​និង​បញ្ចេញ​«​ថាមពល​វិជ្ជមាន​ឡើង​។​​គោលនយោបាយ​របស់​អាម៉េរិក​ចំពោះ​ចិន​ផ្អែក​លើ​ការវិនិច្ឆយ​ខុស​ខាង​យុទ្ធ​សា​សស្ត្រ ដែល​ខ្វះ​មូលដ្ឋាន​ជាក់ស្តែង​និង​ពោរពេញ​ដោយ​ការផ្ទុះ​អារម្មណ៍​និង​ការ​តាម​ចាប់​កំហុស​ដោយ​សេចក្តី​លម្អៀង​»​។​

​លោក​វ៉ាង បាន​បន្តថា «​ប្រទេស​ទាំង​ពីរ​មិន​គួរ​ព្យាយាម​ផ្លាស់ប្តូរ​គ្នា ។​ចិន​មិនអាច​ហើយ​នឹង​មិន​ក្លាយជា​អាម៉េរិក​មួយ​ទៀត​ឡើយ ពីព្រោះ​ប្រព័ន្ធ​សង្គមនិយម​សមស្រប​សំរាប់​ចិន​និង​ជា​ជំរើស​របស់​​ប្រជាជន​ខ្លួន​»​។​

​ទីបំផុត លោក​សង្ឃឹម​ថា​អាម៉េរិក​នឹង​បង្កើត​ការយោគយល់​ជា​មួយ​ចិន​បែប​មិន​លម្អៀង​និង​បង្កើត​គោលនយោបាយ​សមស្រប​និង​ប្រាកដនិយម​ឡើង​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​កំពុង​ប្រទាញប្រទង់​គ្នា​លើ​បញ្ហា​មួយចំនួន​ចាប់ពី​រឿង​ដោះស្រាយ​បញ្ហា​ជំងឺ​ឆ្លងកូវី​ដ​១៩ អំពើ​របស់​ចិន​នៅក្នុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​(​ហុងកុង​) ជម្លោះ​ពាណិជ្ជកម្ម បញ្ហា​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​។​

​ដោយ​រំលេច​អំពី​ជម្លោះ​ទឹកដី​របស់​ចិន​ជា​មួយ​ឥណ្ឌា វៀតណាម​និង​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​និយាយថា​ពិភពលោក​មិនគួរ​អនុញ្ញាត​អោយ​ចិន​សម្លុត​​គំរាម​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

​ទីប្រឹក្សា​រដ្ឋ​និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​វ៉ាង យី និយាយ​ទៅកាន់​អ្នកយក​ព័ត៌មាន​តាម​វីដេអូ​លី​ង​