ប្រាំពីរ​ចំណុច​លើ​ខ្លួន​ស្ត្រី​កាន់តែ​អាក្រក់​កាន់តែ​មាន​ប្រយោជន៍​!

1388
ចែករម្លែក

​ស្ត្រី​ភាគច្រើន​មានការ​អាក់អន ចិត្តនឹង​ផ្នែក​មួយចំនួន​លើ​រាងកាយ ដែល​មិន​បានល្អ​ស្អាត​ជួនកាល ចង់ទៅ​វះកាត់​កែ​សម្ផស្ស​ឱ្យ​ដូច​ចិត្ត ដោយ​ពុំ​ដឹងថា ផ្នែក​អាក្រក់​ទាំងនេះ បែរជា​របាំង​ការពារ សុខភាព​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន ។​
​ ​
១-​ត្រគាក​ធំ​
​ការស្រាវជ្រាវ​របស់​ស​កល​វិទ្យាល័យ Oxford នៅ​អង់គ្លេស បង្ហាញថា អ្នកមាន​ត្រគាក​ធំ កម្រ​មាន​ហានិភ័យ កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃ ឈាម​បេះដូង ទោះបី​ជំងឺ​២​នេះ​មាន ពាក់ព័ន្ធ​ដល់​ជំងឺ​ធាត់ ។ មូលហេតុ គឺ​ដោយសារ​ខ្លាញ់​នៅ​ផ្នែក​ខាងក្រោម សរីរាង្គ រំដោះ cytokine ដែលជា​សារជាតិ​ពាក់ព័ន្ធ​ដល់​ស្ថានភាព​ប្រឆាំង​អាំង​ស៊ុយ​លីន​អាច​បង្ក​ជំងឺ​ទឹកនោម ផ្អែម​តិចជាង ។​
​ ​
២- ភ្លៅកង្កែប​
​ពួក​អ្នកវិទ្យាសាស្ត្រ​ដា​ណឺ​ម៉ាក ឱ្យដឹងថា អ្នកមាន​ភ្លៅ​ទ្រលុកទ្រលន់​មាន​ហានិភ័យ​កើត​ជំងឺ សរសៃឈាម បេះដូង​ទាប​ជាង​២០​ភាគរយ ប្រៀប នឹង​អ្នកមាន​ភ្លៅ​រៀវ​ស្តួច ។ មូលហេតុ គឺ​ផ្នែក​ខ្លាញ់​ជុំវិញ​ភ្លៅ​ផ្នែក​ណា​នោះ​នឹង ទប់ស្កាត់​បរិមាណ​ខ្លាញ់​ប្រមូលផ្តុំ​នៅ ពោះ ។ ខ្លាញ់​នៅ​ពោះ​ត្រូវបាន​ហៅថា ខ្លាញ់​គ្រឿងក្នុង​, មានលទ្ធភាព​ផលិត cytokine បណ្តាលឱ្យមាន ជំងឺ​សរសៃ ឈាម​បេះដូង ។
​ ​
៣- សុដន់​តូច​
​សុដន់​តូច​មិនបង្កើត​សម្ពាធ​ឱ្យ​ខ្សែ​សរសៃប្រសាទ ពេល​ត្រូវ​ទាញ​តឹង​ដើម្បី​រង​ទម្ងន់​ពី​សុដន់​ធំ ទ្រលុកទ្រលន់​, ធ្វើឱ្យ​តំបន់​ក និង​ក្បាល ត្រូវ​ឈឺ ជាប្រចាំ​។ ជាងនេះទៀត សុដន់​តូច ក៏​ជួយ​អ្នក​ទប់ស្កាត់ និង​រកឃើញ​ជំងឺ មហារីក​សុដន់​ងាយស្រួល ។​
​ ​
៤-​ប្រជ្រុយ​ច្រើន​
​តាំងពី​យូរ​មកហើយ ពួក​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា អ្នកមាន​ប្រជ្រុយ​ច្រើន​ងាយ​កើត​មហារីក ស្បែក ប៉ុន្តែ តិច​បំផុត​គេ​ក៏មាន​ភាព​រីករាយ​មួយៈ កាន់​តែមាន​ប្រជ្រុយ​ច្រើន នោះ​ដំណើរ ការ​ជរាភាព​កាន់តែ​យឺត​មកវិញ​, ពោល គឺ​នឹង​នៅ​ក្មេង​បានយូរ​ជាង ។​
​ ​
៥- ត្រចៀក​ធំ​
​អ្នកមាន​ត្រចៀក​ធំ​ច្រើន​មាន សុខភាព​ល្អ កម្រ​ឈឺ​ថ្កាត់ ។​
​ ​
៦- បាតជើង​ស្មើ​
​ការស្រាវជ្រាវ​បង្ហាញថា បាត ជើង​ស្មើ​ជួយ​សរីរាង្គ​បន្ថយ​ការរង របួស​ភ្លៅ​បាន​ច្រើន​បំផុត ។​
​ ​
៧- ច្រមុះ​ធំ​
​អ្នកមាន​ច្រមុះ​ធំ​តែង​កម្រ​ឈឺ ថ្កាត់ ។ ច្រមុះ​កាន់តែ​ធំ នោះ​លទ្ធភាព​ប្រឆាំង​ទប់ទល់​បាក់ តេ​រី​កាន់តែខ្លាំង​, ហេតុ​នោះ អ្នកមាន​ច្រមុះ​ធំ​មិន​ងាយ​កើត ផ្តាសាយ ឬ គ្រុន​រងា ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម