ពិធី​អាពាហ៍ពិពាហ៍​ជា​ក្រុម​សម្រាប់​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ នៅ​ចិន​

199
ចែករម្លែក

​គូស្នេហ៍​ជាច្រើន​គូ ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​១៩ ចូលរួម​ក្នុង​ពិធី​មង្គលការ​ជា​ក្រុម​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​នៃ​តំបន់ភ្នំ​ឆាង​បាយ នៅ​ខេត្ត​ជី​លីន​​ភាគ​ឦសាន​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​០៨​ខែ​កក្កដា​ឆ្នាំ​២០២០​។​

​ពិធី​អាពាហ៍ពិពាហ៍​ជា​ក្រុម​នេះ ត្រូវបាន​ធ្វើឡើង​សម្រាប់​សម្រាប់​គូ​ស្វាមីភរិយា​ចំនួន​៥០​គូ មក​ពី​ជុំវិញ​ប្រទេស​នេះ​ដែល​បាន​ជាប់រវល់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ហើយ​បាន​ពន្យារពេល​ពិធី​អា​​ពាហ៍​ពិពាហ៍​របស់​ពួកគេ នា​ពេលកន្លងមក​៕​ប្រែ​សម្រួល​៖​សុខា​/sn

ពិធី​អាពាហ៍ពិពាហ៍​ជា​ក្រុម​សម្រាប់​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ខេត្ត​ជី​លីន​