កូរ៉េខាងត្បូង​ស្នើឱ្យ​ប្រេសិត​អាម៉េរិក ព្យាយាម​ធ្វើ​ឱ្យ​មាន​ជំនួប​ជាមួយ​កូរ៉េខាងជើង​ឡើងវិញ​

226
ចែករម្លែក

​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​0៩​ខែ​កក្កដា​បាន​ស្នើ​ប្រេសិត​ជាន់ខ្ពស់​ម៉េ​រិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នេះ ព្យាយាម​ធ្វើ​ឱ្យ​មាន​ឡើ​វិញ​នូវ​ការទូត​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​ជាមួយ​កូរ៉េខាងជើង​។​

​លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េររិ​កនិង​ជា​មន្ត្រី​ជាន់ខ្ពស់​ទទួលប​ន្ទុ​ក​ទំនាក់ទំនង​កូរ៉េខាងជើង​នេះ បាន​ស្ថិតនៅ​ទីក្រុង​សេ​អ៊ូ​ល សម្រាប់​ជំនួប​ពិភាក្សា​ចាប់តាំងពី​ថ្ងៃ​អង្គារ​​មក​។​លោក​បាន​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ល្ងាច​ព្រហស្បតិ៍​នេះ​។​

​នៅក្នុង​កិច្ច​ជំនួប​ជាមួយ លោក​ស៊ូ ហ៊ូ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង លោក​ប៊ី​អេ​ហ្កា​ន់ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​ជំនួប​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​ហើយ​បាន​ព្រមព្រៀង​រក្សា​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ពី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា លោក​ស៊ូ ហ៊ូ​ន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខំ​ប្រឹងប្រែង​របស់ លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ក្នុង​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការទូត​អាម៉េរិក​-​កូរ៉េខាងជើង ហើយ​បាន​ស្នើ​ឱ្យ​​លោក​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​ទាំង​នោះ​។​

​បន្ទាប់ពី​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​ក្រុង​សេ​អ៊ូ​ល​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃ​ពុធ លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បើកចំហ​ដើម្បី​ធ្វើ​ជំនួប​ជាមួយ​រដ្ឋាភិបាល​ក្រុង​​ព្យុង​យ៉ាង​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ (​រូប​កណ្តាល​) ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​សេ​អ៊ូ​ល ជាមួយនឹង​សម​ភាគី​កូរ៉េខាងត្បូង​លោក​លី ដូ​ហ៊ូន​បន្ទាប់​ពី​មានជំនួ​ប​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​នេះ​