និស្សិត​កម្ពុជា​ចំនួន​៥១២​នាក់ នឹង​វិល​ត្រឡប់ទៅ​ប្រទេស​វៀតណាម​វិញ​

133
ចែករម្លែក
និស្សិតកម្ពុជា(រូបឯកសារ,រូបថស្ថានទូតវៀតណាម)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​និស្សិត​កម្ពុជា​ចំនួន​៥១២​នាក់​នឹង​វិល​ត្រឡប់ទៅ​ប្រទេស​វៀតណាម​វិញ​ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ខាងមុខ​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​៩​ខែកក្កដា​។​


​ប្រភព​ដដែល​បានសរសេរថា​តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​ពី​ខេត្ត​តៃនិញ អាជ្ញាធរខេត្ត​នឹង​រៀបចំ​ការទទួល​និស្សិត​កម្ពុជា​ចំនួន​៥១២​នាក់​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ​ដើម្បី​បន្ត​ការសិក្សា​នៅវេលា​ពី​ម៉ោង ១០ – ១៣ ថ្ងៃទី​១៥ ខែកក្កដា តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ​(​ខេត្តស្វាយរៀង​)​។​
​ប្រភព​បន្តថា​ក្រោយពេល​ចូលមក​និស្សិត​ទាំងនេះ​ត្រូវគោរព​តាម​បណ្តា​វិធានការ​សុខាភិបាល​ដែល​បានដាក់​ចេញ​ដោយ​រដ្ឋាភិបាល​វៀតណាម ដែល​ក្នុងនោះ​មានការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​នៅ​ខេត្ត​តៃនិញ​៕​សរន​