ជនបរទេសម្នាក់ បានឈ្នះរង្វាន់ ដំបូងគេបង្អស់តាមរយៈការផ្ញើសារ

98
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ បុរសជនជាតិចិន ដែលប្រកបអាជីវកម្មមួយរូបបានក្លាយជាជនបរទេសលើកដំបូងគេបង្អស់ដែលមានសំណាងឈ្នះនូវទឹកប្រាក់២ម៉ឺនដុល្លារតាមរយៈការផ្ញើសារពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃរបស់សែលកាត។

          ការបញ្ចេញឱ្យដឹងនេះធ្វើឡើងតាមរយៈការផ្តល់ប្រាក់រង្វាន់ លោក មីង យីងហួយ ជនជាតិចិន នឹងជាអាជីវករមួយ រូប កំពុងរស់នៅ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្នាក់ការកណ្តាល សែលកាត ។

តាមរយៈការសាកសួររបស់ ក្រុមការងារ សែលកាត លោក មីង យីងហួយ បានឲ្យដឹងថា ក្រោយពីបានឃើញការផ្សព្វផ្សាយ នៅលើសារអេឡិចត្រូនិក ក្នុងទូរសព្ទដៃ របស់លោក កាលពីពេលថ្មីៗនេះ ពីកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ លោកក៏បាន សាកល្បងលេងកម្សាន្ត ដោយមិនបាន ចំណាយអស់ថវិកាច្រើនឡើយ និងមិនបានរំពឹងទេថា ឆាប់ទទួលបាន លាភសំណាង លឿនបែបនេះសោះឡើយ។

ក្រុមការងាររបស់សែលកាត បានឲ្យដឹងដែរថា ការប្រគល់ប្រាក់រង្វាន់ ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានសំណាង នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ លើដល់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ។

គួរបញ្ជាក់ថាកម្មវិធីផ្ញើសារ “ឈ្នះលុយសុទ្ធ ១0,000 ដុល្លាររៀងរាល់ថ្ងៃ” នេះក្រុមហ៊ុន សែលកាតនឹងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមាន សំណាងឈ្នះនូវទឹកប្រាក់ ១0,000ដុល្លារជារៀងរាល់ថ្ងៃ នឹងមានការរចាក់ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ម៉ោង ៧ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕dp