​ទាហាន​ថៃ​ឃាត់​ពលករ​ខ្មែរ​៥៩​នាក់​ដែល​ច្រៀ​ត​ចូល​តាម​ច្រករបៀង​នៅ​ស្រុក​តា​ប្រា​យ៉ា​

128
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​ស្រះកែវ​ថៃ​៖​តម្រួត​ទាហាន​ថៃ​បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​៥៩​នាក់​ដែល​ច្រៀ​ត​ចូល​ថៃ​តាម​ច្រករបៀង​នៅ​ស្រុក​តា​ប្រា​យ៉ា​ទល់មុខ​ស្រុក​ថ្មពួក​។​ប្រភពព័ត៌មាន​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​នេះ​ថា​៖​ពលករ​ខ្មែរ​ទាំងនោះ​ជួប​ការលំបាក​ជីវភាព​គ្មាន​ការងារ​ធ្វើ​ក្នុងអំឡុង​មាតុភូមិនិវត្តន៍​ហើយ​ស្នាក់​នៅផ្ទះ​នា​ប្រទេស​កម្ពុជា​អំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ហេតុនេះ​ដើម្បី​រស់​និង​អាច​ដោះស្រាយ​ជីវភាព​គឺ​មានតែ​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​តំបន់​មួយ​ក្នុងប្រទេស​ថៃ ដែល​ម្ចាស់​ការងារ​ត្រូវការ​កម្លាំង​ពលកម្ម​ជាខ្លាំង​។​ហេតុនេះ​ពួកគាត់​ត្រូវ​បង់លុយ​ឱ្យ​អ្នក​ជូន​ផ្លូវ​គឺ​ឆ្លង​ព្រំដែន​ត្រូវ​បង់លុយ​ចំនួន ៣.០០០ បាត​ប្រាក់​ថៃ​/ ក្នុង​ម្នាក់ៗ កាលពី​ថ្ងៃទី​៨​ខែកក្កដា ឆ្នាំ​២០២០ ។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​៖​វាសនា​ពលករ​ខ្មែរ​ត្រូវបាន​អង្គភាព​កម្លាំង​តា​ផា​រ៉ា​ការិយាល័យ​អន្តោប្រវេសន៍​ស្រះ​កែវកង​តម្រួតយោធា​ថៃ​ល្បាត​ព្រំដែន​២​និង​កង​យោធា​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន​៥៩​នាក់​ចូលក្នុង​តំបន់​ព្រំដែន​នៃ​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ ៕S/

​រូបថត​៖​តម្រួត​ទាហាន​ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​៥៩​នាក់​ដែល​ច្រៀ​ត​ចូល​ថៃ​តាម​ច្រករបៀង​នៅ​ស្រុក​តា​ប្រា​យ៉ា​ទល់មុខ​ស្រុក​ថ្មពួក ( រូបថត ៖​ប​.​ជ័យ )​