​ម្ចាស់​រថយន្ត​និង​ទំនិញ​មួយចំនួន​មានលទ្ធភាព​៦០​ថ្ងៃ​ដើម្បី​ចូលមក​បង់ពន្ធ​និង​ប្រាក់​ពិន័យ​

191
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​នៅ​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​នេះ​លោក​ទុំ​ណូ​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​និង​លោក​កែវ អង្កាម ប្រធាន​គយ​ចល័ត​តំបន់​៣​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា នៅ​ខេត្ត​ព្រះសីហនុ​មាន​រថយន្ត​ទំនើប​ជិត​៣០០​គ្រឿង​និង​ទំនិញ​ផ្សេងៗ​មួយចំនួនទៀត​។​ដូចជា​ម៉ាស៊ីនភ្លើង​ជាដើម គ្មាន​ពន្ធ​ត្រូវ​សមត្ថកិច្ច​គយ​សហការ​ជាមួយ​នគរបាល​និង​កងរាជអាវុធហត្ថ​ឃាត់​ចាប់ យកទៅ​រក្សាទុក​។


​ករណីនេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជូនដំណឹង​ថា​ម្ចាស់​រថយន្ត​ឬ​ទំនិញគេចពន្ធ​ដែល​គយ​ចាប់បាន​មាន​ពេល​៦០​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​។​សម្រាប់​ចូលទៅ​បំពេញ​និតិ​វិធី​បង់ប្រាក់​ពន្ធ​និង​ប្រាក់​ពិន័យ​ដើម្បី​ទទួលយក​រថយន្ត​ឬ​ទំនិញ​មកវិញ​។​ក្នុងករណី​ម្ចាស់​មិន​ចូលទៅ​បំពេញ​នីតិវិធី​ដោះស្រាយ​តាម​ពេល​កំណត់​ចុង​ក្រោយនេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នឹង​ចាត់​នីតិវិធី​លក់​រថយន្ត​និង​ទំនិញ​ទាំងនោះ​តាម​នីតិវិធី​ដេញថ្លៃ​តាមច្បាប់​៕​S/