ណែនាំ​ដល់​ម្ចាស់​គណនី​និង​ផេ​ក​មួយចំនួន​សុំឱ្យ​បញ្ឈប់​យក​និមិត្តសញ្ញា​នៃ​រដ្ឋបាលខេត្ត​ទៅប្រើ​ប្រាស់​

149
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​រដ្ឋបាល​ខេត្តសៀមរាប​សូម​ណែនាំ​ដល់​ម្ចាស់​គណនី​និង​ផេ​ក​មួយចំនួន​សុំ​បញ្ឈប់​យក​និមិត្តសញ្ញា​របស់​រដ្ឋបាលខេត្ត​ទៅប្រើ​ប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី រដ្ឋបាល​ខេត្តសៀមរាប នា​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​រដ្ឋបាលខេត្ត​សង្កេតឃើញថា​មាន​គណនី និង​ផេ​ក​ហ្វេ​ស​បុក​មួយចំនួន​បាន​យក​និមិត្តសញ្ញា​របស់​រដ្ឋបាលខេត្ត​សៀមរាប​ទៅប្រើ​ប្រាស់​។​រដ្ឋបាល​ខេត្តសៀមរាប​បានបញ្ជាក់​ទៀតថា​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ​ពី​សំណាក់​សាធារណជន​រដ្ឋបាល​សូម​ណែនាំ​ដល់​ម្ចាស់​គណនី និង​ផេ​ក​ដែល​បាន​យក​និមិត្តសញ្ញា​របស់​រដ្ឋបាលខេត្ត​សៀមរាប ទៅប្រើ​ប្រាស់ ឬ​មានបំណង​យកទៅ​ប្រើប្រាស់ សូម​បញ្ឈប់​ជាបន្ទាន់​។​

​ក្នុងករណី​នៅ​បន្តទៅ​ប្រើប្រាស់​បន្តទៀតរ​ដ្ឋ​បាល​ខេត្ត​នឹង​ចាត់វិធានការ​ជា​ផ្លូវការ​និង​សង្ឃឹម​ម្ចាស់​ផែ​ក​និង​គណនី​ទាំងនេះ​អនុវត្តតាម​ការជូនដំណឹង​នេះ​។​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​សាធារណជន​ថា​រដ្ឋបាលខេត្ត​មាន​គណនី​និង​ផេ​ក​ផ្លូវការ​ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖​ផេ​ក​ខេត្ត​៖​រដ្ឋបាល​ខេត្តសៀមរាប​/siem reap provincialhall​គណនី​ខេត្ត ៖ រដ្ឋបាល ខេត្តសៀមរាប​៕S/

​រូបភាព​:​រដ្ឋបាល​ខេត្តសៀមរាប​សូម​ណែនាំ​ដល់​ម្ចាស់​គណនី​និង​ផេ​ក​មួយចំនួន​ឲ្យ​បញ្ឈប់​យក​និមិត្តសញ្ញា​របស់​រដ្ឋបាលខេត្ត​ទៅប្រើ​ប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​៕​គូលែន​