អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

128
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​កំពង់ធំ​៖​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ជា​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ បេតិកភណ្ឌ ពិភព លោក នៅ​ទីក្រុង​ក្រា​ខូវ​(Krakow)​ប្រទេស​ប៉ូឡូញ​។​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ស​សុខា​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​។​

​លោក​ស​សុខា​បាន​បន្តថា​៖​ការចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទសំបូរព្រៃគុក​ដែល​ស្ថិតនៅ​ភូមិ​សំបូរ​ឃុំ​សំបូរ​ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​បានក្លាយ​ជា​តំបន់​ទេសចរណ៍វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ មួយ ។​

លោក​បាន​បន្តថា ៖”​ក្នុងនាម​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​មួយរូប​ខ្ញុំ​ប្តេជ្ញា​ថែរក្សា ការពារ​និង​អភិរក្ស​ប្រាសាទសំបូរព្រៃគុក​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​បាន​គង់វង្ស​ជានិច្ច​និរន្តរ៍​តរៀង​ទៅ ” ៕S/


​រូបថត​៖​លោក​ស​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ​ចូលរួម​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (​រូបៈ ឯកសារ )​