វិទ្យាស្ថាន​ជាតិ​អប់រំ​ប្រារព្ធ​ពិធី​អបអរ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ​ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២

1349
ចែករម្លែក
  • 20
    Shares

ដោយៈ ឆេង វ៉េង និង ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/ភ្នំពេញៈ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​របស់​ជនជាតិ​ខ្មែរ​យើង តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ខែ​ចែ​ត្រ ត្រូវ​នឹង​ប្រក្រតីទិន​សុរិយគតិ ដែលមាន​ចំនួន​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៥ ក្នុង​ខែមេសា ។ប៉ុន្តែ​យូរៗ​ម្តង ពិធី​ចូលឆ្នាំថ្មី ក៏​អាច​ត្រូវ​ប៉ះចំ​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ដែរ​។ មូលហេតុ​ដែល​ចាស់ៗ​បូរាណ បាន​សន្ម​ត់​ជ្រើស​រើសយក​ខែ​ចែ​ត្រ​ធ្វើជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដោយសារ​ខែ​ចែ​ត្រ​ជា​ខែ​មួយ​ដែល​ស្ថិតនៅក្នុង​រដូវប្រាំង ហើយ​ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​ជា​កសិករ​ប្រកប ការងារ​កសិកម្ម ភ្ជួរ​រាស់ ដក ស្ទូង និង​បាន​ប្រមូល​ផល​ទុកដាក់​ក្នុង​ជង្រុក​គ្រប់ៗ​គ្នា ហើយក៏​ជា​ពេលដែល​ប្រជា កសិករ​ទាំងអស់​បាន​ឈប់សម្រាក​ពី​ការងារ​កសិកម្ម​ធ្វើស្រែ​ចម្ការ​ដែរ ហេតុនេះហើយ​ទើប​សន្ម​ត់​យក​ខែមេសា​នេះ ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​តែម្តងទៅ​។​

វិទ្យាស្ថាន​ជាតិ​អប់រំ​ប្រារព្ធ​ពិធី​អបអរ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ​ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២

​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ក្រៅពី​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វបុរស និង​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅហើយនោះ ប្រជាជន​ខ្មែរ​យើង​តែងតែមាន​ពិធី​ជួបជុំគ្នា​ដើម្បី​ប្រារព្វ​ពិធី​ស្រង់​ព្រះ ពូន​ភ្នំខ្សាច់ លេងល្បែង​ប្រជាប្រិយ​កម្សាន្ត​ផ្សេងៗ​តាម​ភូមិ និង​នៅតាម​ទី​វត្ត​អារាម​នានា​។ ដោយឡែក មុន​ថ្ងៃ​ចូលឆ្នាំ​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ ប្រជាជន​ខ្មែរ​យើង​តែងតែ​នាំគ្នា​វេច​នំ​អន្សមជ្រូក នំអន្សមចេក នំគម និង​នំ​បត់ ដើម្បី​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​ទីវ​ត្ត​អារាម​ផង និង​ទុក​សម្រាប់​បរិភោគ​ក្នុង​វេលា​ថ្ងៃ​ចូលឆ្នាំថ្មី​ផង​។

​ដោយឡែក​នៅក្នុង​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ក្នុងឆ្នាំនេះ គរុ​សិស្ស​ជំនា​ន់ទី​២៣​ក្រោម​ការដឹកនាំ​របស់លោក នាយក​​វិទ្យាស្ថាន​ជាតិ​អប់រំ សៀង សុ​វណ្ណា បាន​មូលមតិ​គ្នា​ដើម្បី​រៀបចំ​កម្ម​ពិធី​ជួបជុំ​សប្បាយ​មុនពេល​និស្សិត​ទាំងអស់​ឈប់សម្រាក់​ក្នុងពេល​វិស្សមកាល​រយៈពេល​ខ្លី ដើម្បី​ទៅលេង​ស្រុកកំណើត​រៀងៗ​ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា ជួបជុំ​ឪពុកម្តាយ សាច់ញាតិ ក្រុមគ្រួសារ និង​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​។

វិទ្យាស្ថាន​ជាតិ​អប់រំ​ប្រារព្ធ​ពិធី​អបអរ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ​ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២

​លោក ស្រ៊ាង ចាន់ណា ប្រធាន​ក្រុមការងារ​រៀបចំ​ពិធី​អបអរ​សង្ក្រាន្ត​ឆ្នាំ​ចនេះ​បាន​រៀបរាប់​ឲ្យ​ដឹងថា គោល​បំណង​នៃ​ការរៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង គឺ​ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង សាមគ្គីភាព​រវាង​គរុ​និស្សិត និង​គរុ​និស្សិត និង​ដើម្បី​រួមគ្នា​ថែរក្សា​កេរដំណែល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​របស់​ខ្មែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការរៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជា​សិរី​មង្គល​ដល់​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខនេះ​។​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលមាន​គរុ​និស្សិត​ចូលរួម​ចំនួន​៥០០-៦០០​នាក់​។ នៅ​វា​លា​ម៉ោង​៩​ព្រឹក មាន​កម្មវិធី​រាប់បាត្រ​ព្រះ​ចំនួន​៩​អង្គ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ជីដូន​ជីតា សាច់ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ​។ បន្ទាប់​ពិធី​រាប់បាត្រ​រួចមក មាន​របាំ​ត្រុ​ដិ សម្តែង​ជូន​ដល់​គរុ​និស្សិត និង​ភ្ញៀវ​ទស្សនា​កម្សា​ន្ត​។​

​លុះដល់​ម៉ោង​មួយ​រសៀល មាន​បរិភោគ​អាហារ​ថ្ងៃត្រង់​ជា​លក្ខណៈ​មិត្តភាព​របស់​គរុ​និស្សិត​។ តម​ក នឹងមាន​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ដែល​ចូលរួម​លេង​សប្បាយ​ពី​សំណាក់​គរុ​និស្សិត លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​នៅ​វិទ្យាស្ថាន​ជាតិ និង​មាន​ពិធី​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ាន់ ដែលជា​ចង្វាក់រាំ​ប្រពៃណី​របស់​ខ្មែរ​៕មន

វិទ្យាស្ថាន​ជាតិ​អប់រំ​ប្រារព្ធ​ពិធី​អបអរ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ​ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២


ទីតាំងផ្សាយពាណិជ្ជកម្ម