ការ​រួមភេទ​ក្នុង​អាង​ងូតទឹក​ផ្តល់​ផលប៉ះពាល់​អ្វី​ខ្លះទៅ​?

1824
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​ផលប៉ះពាល់​ដែល បណ្តាល មកពី​ការ​រួមភេទ​ក្នុង​អាង​ងូត ទឹក ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១-​បើ​អ្នក​រួមភេទ​ក្នុង​ទឹក​វា​នឹងធ្វើ​ឱ្យ​ផ្លូវភេទ​របស់​នារី​ពិបាក​ទ្រាំ​ខ្លាំងណាស់​ដោយ​វា​អាចមាន លក្ខណៈ​ស្ងួត ហើយ​ឈឺ ។ ដូចនេះ អ្នក​មិនគួរ​ជ្រើសរើស​អាង​ងូត​ទឹកជា​កន្លែង​រួមភេទ​នោះទេ ។​
​ ​
២-​ការ​រួមភេទ​ក្នុង​ទឹកនឹង​ធ្វើឱ្យ​អ្នក​ពិបាក​បង្ការ​ការ​មាន​ផ្ទៃពោះ​ណាស់ ព្រោះ​ទឹក​ហូរ​ខ្លាំង ធ្វើឱ្យ​អ្នក​ប្រើ​ស្រោមអនាម័យ​មិន​ជាប់​ឡើយ ។​
​ ​
៣-​នៅពេលដែល​អ្នក​រួមភេទ​ក្នុង​ទឹក​អ្នកនឹង​ងាយ​ឆ្លង​រោគ​ជាទីបំផុត ។ ដូចនេះ បើ​អ្នក​ចង់​កាត់ បន្ថយ​អត្រា​នៃ​ការឆ្លង​រោគ​នានា អ្នក​គួរតែ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការ​រួមភេទ​ក្នុង​ទឹក ។​
​ ​
៤-​ការរួម​ភេទ​នេះ អាចមាន​រយៈពេល​យូរ​ហួស​ពី​ការ​ស្មាន​របស់​អ្នក ។ ដូចនេះ បើ​អ្នក​នៅក្នុង​ទឹក យូរ​នឹង​ធ្វើឱ្យ​អ្នក​ងាយ​រងា​ជាខ្លាំង ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បាន ៕ ដោយ​៖ Health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម