កងទ័ព​៣៥​នាក់​ត្រូវបាន​សម្លាប់​និង​បាត់​ខ្លួន​៣០​នាក់​នៅ​ក្នុងការ​វាយ​ឆ្ម​ក់​របស់​ក្រុម​ជី​ហាដ​នៅ​នី​ហ្សេ​រី​យ៉ា​

125
ចែករម្លែក

​ប្រភព​ព័ត៌មាន​ពី​កង​សន្តិសុខ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​កក្កដា​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់​ក្រុម​ជី​ហាដ​ទៅលើ​ក្បួន​យោធា​មួយ​នៅ​តំបន់​ភាគ​ឦសានៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ បាន​កើនឡើង​ពី​២៣​នាក់​ទៅ​៣៥​នាក់ ខណៈ​ដែល​ទាហាន​៣០ នាក់​បាន​នៅ​តែ​បាត់​ខ្លួន​នៅឡើយ​។​

​ក្រុម​អ្នក​ប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​វាយឆ្មក់​លើ​ក្បួន​រថយន្ត​នោះ​កាលពី​ថ្ងៃ​អង្គារ នៅ​ឯ​ភូមិ​មួយ ចម្ងាយ​ប្រហែល​៤០ គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ា​យ​ឌុយ​ហ្គូរី​នៅរ​ដ្ឋ​ប័រ​ណូ ។​

​មន្ត្រី​សន្តិសុខ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា ទាន​ហាន​៣៥​នាក់​បាន​ស្លាប់​ក្នុងការ​ពួន​ស្ទាក់​វាយប្រហារ​នេះ និង​១៨​នាក់​បាន​រងរបួស​ហើយ​បាត់​ខ្លួន​៣០​នាក់​។​

​មន្ត្រី​បាន​និយាយថា ក្រុម​ជី​ហាដ បាន​ដុត​បំផ្លាញ​រថយន្ត​និង​ប្រមូល​យក​អាវុធ​។​

​ក្បូន​រថយន្ត​យោធា​នេះ បាន​កំពុង​វិលត្រឡប់​ពី​ការ​ល្បាត​និង​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ឧទ្ទាម​នេះ នៅ​ពេល​ក្បួន​រថយន្ត​នេះ ត្រូវ​បាន​វាយប្រហារ​មកលើ​។​

​យោធា​នី​ហ្សេ​រី​យ៉ា បាន​និយ​យា​ថា ក្រុម​ឧទ្ទាម​១៧​នាក់ ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ស្ទាក់​វាយប្រហារ​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ក្រុម​ជី​ហាដ​បាន​វាយឆ្មក់​លើ​ក្បួន​រថយន្ត​នេះ​កាលពី​ថ្ងៃ​អង្គារ នៅ​ចម្ងាយ​ប្រហែល​៤០ គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ា​យ​ឌុយ​ហ្គូរី​នៅរ​ដ្ឋ​ប័រ​ណូ​