តុលាការកំពូលបង្គាប់ឱ្យត្រាំ ប្រគល់ឯកសារហិរញ្ញវត្ថុដល់រដ្ឋអាជ្ញាក្រុងញូវយ៉ក

183
ចែករម្លែក

តុលាការកំពូលរបស់សហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៩កក្កដាថា លោកប្រធានាធិបតីដូណាល់ ត្រាំ ត្រូវតែប្រគល់ឯកសារបង់ពន្ធរបស់លោកទៅ រដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក ប៉ុន្តែបានរារាំងសភាជាបណ្តោះអាសន្នមិនឱ្យចូលមើល របាយការណ៍ហិរញ្ញវត្ថុរបស់លោកទេ។

សេចក្តីសម្រេចនេះគឺជាឧបសគ្គមួយសម្រាប់ការអះអាងរបស់លោកត្រាំថាមានអភ័យ ឯកសិទ្ធិដាច់ខាតពីការស៊ើបអង្កេតព្រហ្មទណ្ឌ ប៉ុន្តែក្នុងពេលជាមួយគ្នានេះអាច អនុញ្ញាតឱ្យលោករក្សាឯកជនភាពខាងហិរញ្ញវត្ថុរបស់គាត់រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។

តុលាការបានចេញសេចក្តីសម្រេច ៧ ទល់ ២ ប្រឆាំងនឹងលោកត្រាំ ក្នុងករណីបណ្តឹង មួយ ដែលប្តឹងដោយមេធាវីសង្កាត់ម៉ាហាថែន លោក សាយរ៉ឺស វ៉ាន់ ជាសមាជិក បក្សប្រជាធិបតេយ្យដែលកំពុងស្វែងរកឯកសារហិរញ្ញវត្ថុរបស់ប្រធានាធិបតីរយៈពេល ៨ ឆ្នាំ ទាក់ទងនឹងការទូទាត់ប្រាក់ “បំបិទមាត់” ដែលត្រូវបានធ្វើឡើងចំពោះតារាសិច នាង ស្តមមី ដានីញែល។

មេធាវីរបស់លោកត្រាំអះអាងថា លោកប្រធានាធិបតីមានអភ័យឯកសិទ្ធិពីការ ស៊ើបអង្កេតព្រហ្មទណ្ឌ ដែលការអះអាងនេះត្រូវបានតុលាការបដិសេធ។

តុលាការបាននិយាយថា “ពីររយឆ្នាំកន្លងមកនេះ យុត្ដិវិទូដ៏អស្ចារ្យនៃតុលាការ របស់យើងបានចែងថា គ្មានពលរដ្ឋណាម្នាក់ សូម្បីប្រធានាធិបតី អាចឈរនៅលើ ច្បាប់បានឡើយ ក្នុងការបង្ហាញភស្តុតាង នៅពេលត្រូវបានស្នើសុំនៅក្នុងនីតិវិធី ព្រហ្មទណ្ឌ។ យើងសូមបញ្ជាក់ជាថ្មីនូវគោលការណ៍នោះនៅថ្ងៃនេះ”។

ករណីផ្សេងទៀតនៅចំពោះមុខតុលាការកំពូលរបស់ប្រទេសគឺទាក់ទងនឹងសំណើរបស់គណៈកម្មាធិការសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យដើម្បីសុំមើលរបាយការណ៍បង់ពន្ធនិងកំណត់ត្រាហិរញ្ញវត្ថុរបស់លោកត្រាំ។

ក្នុងសេចក្តីសម្រេច ៧ទល់នឹង២ តុលាការបានបញ្ជូនករណីរបស់សភាទៅ តុលាការជាន់ទាបសម្រាប់ការពិចារណាបន្ថែម ដោយជួយពន្យារ ពេលយកទោសពៃរ៍របស់ប្រធានាធិបតីរហូតដល់ចប់អាណត្តិ។

លោកវ៉ាន់​ ហៅសេចក្តីសម្រេចនេះថា “ជោគជ័យធំសម្បើមសម្រាប់ប្រព័ន្ធយុត្តិធម៌​របស់ប្រទេសយើង និង គោលការណ៍ដែលបានបង្កើតឡើងរបស់ខ្លួន ដែលគ្មាននរណាម្នាក់ សូម្បីប្រធានាធិបតី អាចឈរនៅលើច្បាប់បានឡើយ”។

ទោះបីកំណត់ត្រាហិរញ្ញវត្ថុរបស់ត្រាំត្រូវបានប្រគល់ឱ្យរដ្ឋអាជ្ញាដោយក្រុមហ៊ុនគណនេយ្យរបស់គាត់ Mazars ក៏ដោយ ក៏កំណត់ត្រាទាំងនោះនឹងនៅតែរក្សាការសម្ងាត់ពី​មហាជន ដោយសារតែលក្ខខណ្ឌរក្សាការសម្ងាត់របស់គណៈវិនិច្ឆ័យរបស់តុលាការ៕ ដោយ៖ កញ្ញាដាលីស/Ha

តុលាការកំពូលបញ្ជាឱ្យត្រាំប្រគល់ឯកសារហិរញ្ញវត្ថុដល់រដ្ឋអាជ្ញាក្រុងញូវយ៉ក