ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០

69
ចែករម្លែក

ឆ្នាំជូត
​រាសី​ស្រុតចុះ​។​នាពេលនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​គប្បី​ប្រញាប់​បញ្ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​នឹង​ជួប​ការលំបាក​ជាង​នេះ​ពុំខាន​។​សម្រាប់​ថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​បន្តិច​ដូចនេះ​ត្រូវខិតខំ​ចាត់ចែង​ការងារ​ចាស់ៗ​ប្រសើរ​ជាង​ព្រោះថា​តែង​ហុច​ផល​ល្អៗ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​និង​បើ​គិត​ចង់​ប្រកប​កិច្ច ការងារ​អ្វី​ក៏ត្រូវ​មើលមុខ​ក្រោយ​ដែរ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់ដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់ របរ​។ ​ការរស់នៅ​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​បណ្តាក់ ទុនចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ​ដូចនេះ​បើទោះ បី​ធ្វើ​អ្វី​ក៏ដោយ​តែង​ទទួល​ផ្លែផ្កា​ផងដែរ​ប៉ុន្តែ​យ៉ាងណា​មិនអាច​សង្ឃឹម​អ្វី​ច្រើនពេក​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ជោគជ័យ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម​ឯមុខ​របរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​ណាស់​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​តែង​មានការ​ចម្រើន​លូតលាស់​ផ្នែក​តួនាទី​ការងារ​និង​ធ្វើ​អ្វីៗ​តែងមាន​ជោគជ័យ​ជា​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ទោះបីយ៉ាងណា​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​ការ​ធ្ងើ​ដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រ​ទ្ប​ប់​មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​ដោយសារតែ​ភាព​ចង់​ចាញ់​គ្នា​មិនតិច​ដែរ​ទេ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ងាយ​មាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​ឈឺក្បាល​និង​មាន​បញ្ហា​ចំពោះមុខ​ផង​គប្បី​ប្រយ័ត្នប្រយែង​និង​អត់ធ្មត់​។​ការប្រកប​ការងារ​បើ​ទោះបី​ជួប​ការ លំបាក​ម្តេច​ម្តា​តែបើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​ឈាន មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​រឿង​តូចធំ​តែ​ឆ្លើយតប​ផ្លែផ្កា​និង​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ការហូរចូល​បាន​គ្រាន់​ចាយ វាយ​និង​មាន​ភាព​សុខដុម​គួរសម​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕

ឆ្នាំមមែ
​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើជា​ស្ត្រី​តោង​តែមាន​ការប្រយ័ត្នប្រយែង​ខ្លាំងក្លា​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។​ក្នុង​ថ្ងៃ​មិនល្អ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដួ​រ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីក លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទៅ​ពឹង​នរណាម្នាក់​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​តែង​ទទួល​ស្តាប់​រឿង​រាវ​មិនល្អ​ឬ​បញ្ហា​មិនល្អ​ណាមួយ​ផង​។​បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស​ឬ​ភ្លាំង ភ្លាត់​លោកអ្នក​មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​ដែរ​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​ធ្វើ​អ្វី​អាច​ដំណើរការបាន​ពិសេស​អាច​ទទួលជោគជ័យ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អជា​មធ្យម​វិញ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​និង​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញ ចូល​លក់​ចេញ​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុម មនុស្ស​បង្ករឿង​បន្តិច​ពីព្រោះ​គេ​ចាំមើល​តែ​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​៕