គណបក្ស​ប្រជាជន​កម្ពុជា ចេញ​លិខិត​កោតសរសើរ សម្តេច​តេ​ជោ ក្រោយ​ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក ​

1331
ចែករម្លែក

(​ភ្នំពេញ​) ៖ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​លិខិត​អបអរសាទរ កោតសរសើរ​និង​សម្តែង​នូវ​ការចងចាំ​ទុក​នូវ​គុណបំណាច់​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដឹកនាំ​លើកស្ទួយ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​អោយ​ល្បីរ​ន្ធឺ​នៅលើ​ឆាក​អន្តរជាតិ​និង​នាំ​​មក​នូវ​សុខ សន្តិភាព វិបុលភាព និង​ការអភិវឌ្ឍន៍​ខ្លាំងក្លា​ជូន​ជាតិ​មាតុភូមិ​។​
​ ​
​លិខិត​អបអរសាទរ និង​កោតសរសើរ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រា​​សា​សំបូរ​ព្រៃ​គុក ត្រូវបាន​អង្គការ​UNESCO ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​
​ ​
​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្តេជ្ញា​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​នូវ​រាល់​មរតក​បេតិកភណ្ឌ​វប្បធម៌​ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​​គ្រប់​ជំនាន់​។​
​ ​
​សូមបញ្ជាក់ថា ការសម្រេច​បញ្ចូល «​ប្រាសាទសំបូរព្រៃគុក​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាការ​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​ពីថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដែលមាន​១៩៣ ប្រទេស​ជា​សមាជិក និង​២១​ប្រទេស ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច​អនុម័ត​បញ្ចូល «​ប្រាសាទសំបូរព្រៃគុក​»​ជា​សម្បត្តិ​បេ​តិក​​ភណ្ឌ​ពិភពលោក នា​វេលា​ម៉ោង​៩៖៤០​នាទី (​ម៉ោង​នៅ​កម្ពុជា​) យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​Cracovie ប្រទេស​ប៉ូឡូញ​៕ ​ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម