បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លាប់​

128
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បុក​ពេញទំហឹង ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់ស្រមោល​។ ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កក្ដ​ដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥១ ក្នុងភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ​។​

​សព​មានឈ្មោះ ឆាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្លែង​មានជ័យ ឃុំ​ឈ្វាំង ស្រុក​ពញ្ញា​ឭ ខេត្តកណ្ដាល​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​សតិ​មិន​គ្រប់​ម្នាក់​ខាងលើ​បាន​ដើរ​ឆ្លងផ្លូវ ខណៈពេល​នោះ​មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​ពេញទំហឹង បណ្ដាល​បោក​នឹង​ថ្នល់​បាក់ក​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​បង្ក​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ ព្យាយាម​បើក​គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ចំណុចកើតហេតុ បានធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​