ម៉ា នី​កា ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល ព្រោះ​មិនដែល​ធ្លាប់​ឃើញ​សិច​ស៊ី​បែបនេះ​

235
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ល្បី ក្នុង​រឿង​ភាគ​ខ្មែរ​ជាច្រើន កញ្ញា ម៉ា នី​កា ស្រាប់តែ​ធ្វើឱ្យ​អ្នកគាំទ្រ និង មហាជននាំគ្នា​ភ្ញាក់ផ្អើល ពេល​បញ្ចេញ​ភាព​សិច​ស៊ី ក្នុង​ឈុត​ប៊ី​គី​នី ដែល​មិន​ធ្លាប់​ឃើញកន្លងមក​។​

តារា​ស្រី​ល្បី ដើរតួ​សុភាព និង​សូម្បីតែ​នៅ​ខាងក្រៅ​ក៏​សាមញ្ញ​ធម្មតា​នោះ ម៉ា នី​កា ស្ងាត់ៗ បាន​ថតរូប​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី យ៉ាង​រំភើយ បញ្ចេញ​សាច់​សខ្ចី ធ្វើឱ្យ​អ្នកគាំទ្រ និង​ជាពិសេសប្រុសៗ នាំគ្នា​ពេញចិត្ត ចាប់អារម្មណ៍​យ៉ាងខ្លាំង​ផងដែរ ទៅលើ​ដងខ្លួន​តារា​ស្រី​រូបនេះ​។​

កញ្ញា ម៉ា នី​កា បាន​បង្ហើប​ដល់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​ថា នាង​ទៅ​ហែលទឹក​លេង​ជា​យូរ​មកហើយ​។ រូបនេះ ថត​ទុក​យូរ​មកហើយ ទើប​ចង់​បង្ហោះ​លេង និង​ប្តូរ​រូប​លើហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​។ នាង​ក៏​អរគុណ​ដល់​អ្នកគាំទ្រ និង​មិត្ត​ភ័ក្តិ បាន​សរសើរ​នាង និង​ស្រឡាញ់ ពេញចិត្ត​លើ​នាង​គ្រប់​សកម្មភាព​ផងដែរ​។
​ ​
​ជាមួយគ្នា​នោះ តារា​ស្រី ក៏​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​តារា​សម្តែង​ល្បី​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ ហើយ​ឧស្សាហ៍​បង្ហោះ​រូបថត​សិច​ស៊ី​ជាមួយគ្នា​។ តារា​ប្រុស​ស្រី​ទាំងពីរ​នេះ ក៏បាន​ធ្វើឱ្យ​មហាជនងឿង​ឆ្ងល់ និង ចាប់អារម្មណ៍​លើ​ពួកគេ ខណៈ​កញ្ញា ម៉ា នី​កា បញ្ចេញ​ភាព​សិច​ស៊ី​បង្អួត​សម្រស់ របស់​នាង​ខ្លាំង​ដៃ​ផងដែរ ពេល​នៅ​ជាមួយ​តារា​ប្រុស​រូប​សង្ហា​នេះ​។

​សូមបញ្ជាក់ថា កាល​ឆ្នាំ​២០១៧ ខែមិថុនា ថ្ងៃទី​១៨ តារា​ស្រី​ក៏​ធ្លាប់​ថត​សិច​ស៊ី ក្នុង​ឈុត​អ្នក​លាង ម៉ូតូ​ធំ សម្លៀកបំពាក់​បញ្ចេញ​សាច់ ធ្វើឱ្យ​ផ្ទុះ​ព័ត៌មាន និង​ទទួល​ការសរសើរ​ចំពោះ​តារា​ស្រីផងដែរ​។​
​ ​
​ក្រោយមកទៀត ឆ្នាំ​២០១៨ កញ្ញា ម៉ា នី​កា ក៏​ផ្ទុះ​ព័ត៌មាន​ដែលមាន​វី​ឌី​អូ​ខ្លី​នៃ​សកម្មភាព​ហែល​ទឹក យ៉ាង​សប្បាយ ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​យ៉ាង​ស្រស់ស្អាត​របស់​នាង​បាន​បង្ក​ឱ្យ​ទស្ស​និកជន ក៏ដូចជា​អ្នកគាំទ្រ​ពេញចិត្ត​នូវ​រូប​សម្រស់​របស់​នាង​។ សកម្មភាព​របស់​នាង​លើក​នោះ ត្រូវបាន​ឱ្យដឹងថា នាង​បាន​សម្តែង​ក្នុង​រឿង​ភាគ​គឺ “​ភរិយា​ឥត​ខាន់​ស្លា​” របស់​ផលិតកម្ម​ព្រំ​រដ្ឋា (PR) ដែល​បាន​ចាក់​បញ្ចាំង​លើ​ស្ថានីយទូរទស្សន៍​បាយ័ន រូ​ច​មកហើយ​៕ ដោយ​៖ បូ​រិ​ន​/Ha