មន្ទីរបញ្ចកោណ ៖ យន្តហោះចម្បាំង​ F-35​ ជាង ១០០ គ្រឿងនឹងលក់ឱ្យជប៉ុនក្នុងតម្លៃជាង ២៣,១ ពាន់លានដុល្លារ

243
ចែករម្លែក

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមលើលទ្ធភាពលក់យន្តហោះចម្បាំងប្រភេទ F-35 ចំនួន ១០៥ គ្រឿងក្នុងតម្លៃ ២៣,១១ ពាន់លានដុល្លារអាម៉េរិកឱ្យទៅជប៉ុន។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដាថា “ក្រសួងការបរទេសបានធ្វើការប្តេជ្ញាចិត្តក្នុងការអនុម័តលើលទ្ធភាពលក់យោធូបករណ៍បរទេសដល់រដ្ឋាភិបាលជប៉ុន គឺយន្តហោះ F-35 Joint Strike Fighter ចំនួន ១០៥ គ្រឿងនិងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃប្រមាណ ២៣,១១ ពាន់លានដុល្លារ” ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា រដ្ឋាភិបាលជប៉ុនបានស្នើសុំទិញយន្តហោះ F-35A ចំនួន ៦៣ គ្រឿងនិងយន្ដហោះប្រភេទ F-35b ចំនួន ៤២ គ្រឿង ម៉ាស៊ីនយន្តហោះប្រភេទ Pratt និង Whitney F135 ចំនួន ១១០ គ្រឿង និងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការលក់ដ៏មានសក្តានុពលនេះនឹង “ជួយគាំទ្រដល់ផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក” នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការពង្រឹងសមត្ថភាពសន្តិសុខរបស់ជប៉ុន៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ F-35 ចំនួន ១០៥ គ្រឿងនឹងលក់ឱ្យជប៉ុន