ដាក់ឱ្យ​ដំណើរការ​ភ្លើង​បំភ្លឺ​មហាវិថី សម្តេច​តេ​ជោ​ហ៊ុន សែន ឬ​ផ្លួ​វ​៦០​ម៉ែ​ត្រែ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ក្នុងឱកាស​ចូលឆ្នាំថ្មី​

1271
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កំណាត់​មហា​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​គឺជា​កំណាត់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ចាប់ពី​ផ្លូវ​លេខ​២៧១​ច្រមុះជ្រូក​ក្បាលថ្នល់ ដល់​ផ្លូវជាតិ​លេខ​២​ហើយ​ដើម្បីឱ្យ​កំណាត់​ផ្លូវ​នេះ​រិត​តែមាន​សោ​ភណ្ឌ​ភាព​កាត់បន្ថយ​បានការ​គ្រោះថ្នាក់​ចរាចរ​និង​បទល្មើស​ផ្សេងៗ​ទៀត​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ដែលមាន​រហូតដល់​ទៅជិត​៥០០​បង្គោល​ស្រប​ពេលដែល​កំណាត់​ផ្លូវ​ថ្មី​មួយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើចរាចរ​យ៉ាង​មមាញឹក​ដែរនោះ​។​
​ ​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ខាងលើនេះ​ត្រូវបានធ្វើ​ពិធី​ចុច​ប៊ូ​តុង​ដាក់ឱ្យ​ដំណើរ​ប្រើបាស់​នៅ​រាត្រី​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន​ING Holdings Co,. Ltd ។​
​ក្នុងឱកាស​នោះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​អោយដឹងថា តាម​គម្រោង នឹងដាក់​ឱ្យ​ដំណើរការ​បំភ្លឺ​ផ្លូវ​មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចាប់ពី​ផ្លូវ​លេខ ២៧១ ដល់​ផ្លូវជាតិ​លេខ ២ ចំនួន ៤៦៧​បង្គោល និង​មហាវិថី មហា​ឧបាសក ហ៊ុន នាង ចំនួន ៣២​បង្គោល សរុប​ទាំងអស់​ចំនួន ៤៩៩​បង្គោល ដែល​ស្ថិតនៅក្នុង​ខណ្ឌមានជ័យ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​។​
​ជាមួយគ្នា​នោះដែរ​តំណាង​ក្រុមហ៊ុន អាយ អិន ជី ហូល​ឌី​ង ក្រុមហ៊ុន​ING Holdings Co,. Ltd ដែលជា​ក្រុមហ៊ុន​ទទួល​ការស្ថាបនា និង​ដាក់​បង្គោល​ភ្លើង​បំ​ភ្លែ​ផ្លូវ​នេះ​ផង​នោះបាន​ឱ្យដឹងថា កំណាត់​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​គឺជា​កំណាត់​ផ្លូវ​ថ្មី​មួយ​ចាប់ពី​ផ្លូវ​លេខ​២៧១(​ច្រមុះជ្រូក​ក្បាលថ្នល់​) រហូតដល់​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​ព្រែក​កំ​ពឺ​ស មាន​ប្រវែង​៩១៦០​ម៉ែត្រ ដោយ​ត្រូវ​ដាំ​បង្គោល​ភ្លើង​សរុប សងខាង​ផ្លូវ​ចំនួន​៤៦៧​ដើម ៕

ទីតាំងផ្សាយពាណិជ្ជកម្ម