ខាយ ហា​វើត ស្នើសុំ​ចាកចេញ​ពី​ក្លិប​បៃ​យើ ឡេ​វឺ​គូ​សេន​នៅ​រដូវក្តៅ​នេះ ស្របពេល ឆេ​ល​ស៊ី និង​រៀល​ម៉ា​ឌ្រី​ត ចាប់អារម្មណ៍

133
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី (Chelsea )​មាន​កម្លាំងចិត្ត​ក្នុង​ការតាមប្រមាញ់​កីឡាករ ខាយ ហា​វើត (Kai Havertz) ស្របពេល​ខ្សែប្រយុទ្ធ​រូបនេះ​បានស្នើ​សុំ​ចាក​ចេញពី​ក្លិប បៃ​យើ ឡេ​វឺ​គូ​សេន (Bayer Leverkusen) នៅ​រដូវក្តៅ​នេះ​ប៉ុន្តែ​លោក ហ្វ្រែ​ង ឡាំ​ផាត​(Frank Lampard) នឹងត្រូវ​ប្រជែង ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
​ក្លិប Chelsea ត្រៀម​ដាក់សំណើ​ផ្ទេរ​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​។ ហា​វើត បាន​ចំណាយពេល ច្រើន​គ្រប់គ្រាន់​នៅ​ពហុ​កីឡដ្ឋាន BayArena ហើយ​បាន​ប្រាប់​ក្លឹប​ពី​បំណង​ស្វែងរក​ការ ប្រជែង​ថ្មី​។​
​ ​
​ហា​វើត ត្រូវបាន​គេ​វាយតម្លៃថា មានតម្លៃ​៧៥​លាន​ផោន ប៉ុន្តែ​ឆេ​ល​ស៊ី​នឹងត្រូវ​ឆ្លើយតប​នឹង លក្ខខណ្ឌ​ទិញ​ផ្តាច់​៩០​លាន​ផោន ប្រសិនបើ​ពួកគេ​ចង់បាន​កីឡាករ​រូបនេះ​។ ក្លិប Chelsea មានបំណង​ចង់​ចំណាយ ប៉ុន្តែ​បង់​តាម​ដំណាក់កាល​។​
​ ​
​ទោះបីជា​យ៉ាងណា ក្លិប Chelsea ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ក្លិប Real Madrid ។ ក្លិប​ណាមួយ​មកពី​អេ​ស្ប៉ា​ញ​ដែល​ចង់​ប្រជែង លុះត្រាតែ​ពួកគេ​លក់​កីឡាករ​របស់ខ្លួន​ខ្លះ ដើម្បី​បង្គ្រប់​ការដាក់សំណើ​ផ្ទេរ​។​
​ ​
​ហា​វើត ធ្វើបាន​ល្អ​ពេញ​មួយ​រដូវ​កាល​ជាមួយ​ក្លិប Bayern ដោយ​រកបាន​១៧​គ្រាប់​ក្នុង​៤៣ ប្រកួត​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាយ ហា​វើត (Kai Havertz)