ក្លិប​តូ​តិ​ន​ហេម​មាន​ទំនុកចិត្ត​ថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​២៥​លាន​ផោន​សម្រាប់ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា

106
ចែករម្លែក

ក្លិប​តូ​តិ​ន​ហេម​( Tottenham) កំពុងមាន​ទំនុកចិត្ត​ថា ពួកគេ​អាច​អូសទាញ​ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) ឲ្យ​ចាក​ចេញពី​ក្លិប​ឆេ​ល​ស៊ី​( Chelsea) នៅ​រដូវក្តៅ​នេះ​។​
​ ​
​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ទទួលបាន​កៅអី​នៅក្នុង​ចំណោម​ក្រុម​ជម្រើស​ដំបូង​របស់​ក្រុម Chelsea នៅ​សប្តាហ៍​នេះ ដោយ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅក្នុងពេល​យកឈ្នះ​ក្រុម វ៉េ​ត​ហ្វ​ត (Watford) និង​ក្រុម​គ្រី​ស្តា​ល់ ផា​លេស​( Cystal Palace) ។​
​ ​
​ទោះបីជា​យ៉ាងណា គេ​ជឿថា គ្រូបង្វឹក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កំពុង​ស្វែងរក​ខ្សែ ការពារ​ថ្មី​ម្នាក់ទៀត​។​
​ ​
​ឡាំ​ផាត ចាប់អារម្មណ៍​ចង់​ប្រមាញ់​យក​កីឡាករ​ថ្នាល ឌី​ក្លែ​ន រ៉ា​យ (Declan Rice) ពី​ក្លិប​វេស ហេម ( West Ham) ហើយ ហ្ស៊ូ​ម៉ា ដែល​បាន​បង្ហាញមុខ​៣៦​លើក​នៅ​រដូវ​កាល​នេះ​នឹង​អាច​លក់ ចេញ​វិញ ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​ណាមួយ​។
​ ​
​តាម​របាយការណ៍​អះអាងថា ក្លិប​ស្ពឺរ​( Spurs )​មានបំណង​ចំណាយ​២៥​លាន​ផោន​សម្រាប់ ហ្ស៊ូ​ម៉ា ហើយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ដែល​បាន​ចុះហត្ថលេខា​កាល​លោក នៅ​ជា​គ្រូបង្វឹក​ក្រុម Chelsea កាលពី​ឆ្នាំ​២០១៤ ចង់បាន​កីឡាករ​រូបនេះ ដើម្បី​ពង្រឹង​ប្រព័ន្ធ ការពារ​របស់លោក​។​
​ ​
​ហ្ស៊ូ​ម៉ា ធ្លាប់បាន​ចំណាយ​យុទ្ធនាការ​ឆ្នាំ​២០១៨-១៩ លេង​ខ្ចី​ជើង​នៅ​ក្លិប​អេ​វឺ​តុ​ន​( Everton ) ហើយ​គ្រូបង្វឹក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) បានចាត់ទុក​កីឡាករ​រូបនេះ គឺជា​គោលដៅ​ផ្ទេរ ប៉ុន្តែ​ក្លិប Spurs ក៏​ពេញចិត្ត​ចង់បាន​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma)